ប្រវត្តិសាស្ត្រ:នាពេលព្រឹកព្រលឹម ថ្ងៃទី៧ខែធ្នូឆ្នាំ១៩៧៥កងកម្លាំងយោធា នៃប្រទេសឥណ្ឌូនេស៊ីបានចាប់ផ្តើមធ្វើការលុកលុយដ៏ធំមួយ ទៅលើកោះទីម័រស្ទើរតែពាក់កណ្តាល ដែលធ្លាប់ស្ថិតនៅក្រោមទឹកដីនៃប្រទេសព័រទុយហ្គាល់ និងលាតសន្ធឹង នៅជិតទៅនឹងឆ្នេរសមុទ្រនៃប្រទេសអូស្ត្រាលី។
ព័រទុយហ្គាល់បានសម្រេចចិត្តចាកចេញពីទីម័រខាងកើត នៅខែសីហាឆ្នាំ ១៩៧៥ ហើយភ្លាមៗកងទ័ពឥណ្ឌូណេស៊ីបានចាប់ផ្ដើមចូលជ្រៀតជ្រែកព្រំដែន ពីឥណ្ឌូណេស៊ីខាងលិចទីម័រ។
មុនការលុកលុយនៅថ្ងៃទី ២៨ ខែវិច្ឆិការដ្ឋាភិបាលជាប់ឆ្នោតប្រជាធិបតេយ្យទីម័រខាងកើត ដោយការភ័យខ្លាចការឈ្លានពានរបស់ឥណ្ឌូនេស៊ីដែល នឹងអាចកើតមានឡើងនោះបានធ្វើការប្រកាសខ្លួនទៅជា សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត។
ក្នុងកំឡុងពេលប៉ុន្មានឆ្នាំដំបូង នៃការលុកលុយនិងការកាន់កាប់របស់ឥណ្ឌូនេស៊ីមនសុ្សប្រមាណ ជា១០០០០០ នាក់នៅទីម័រខាងកើតបានបាត់បង់ជីវិត ដោយសារសង្គ្រាមប្រឆាំងគ្នាជាមួយនឹងឥណ្ឌូនេស៊ីហើយភាគច្រើន នៃអ្នកស្លាប់គឺជាជនស៊ីវិលដែលត្រូវបានសម្លាប់ដោយយោធាឬអត់ឃ្លានទៅរកការស្លាប់នៅជំរំឃុំឃាំង ឬខណៈដែលកំពុងលាក់ខ្លួននៅក្នុងភ្នំគេចចេញពីកងទ័ពឥណ្ឌូណេស៊ី។
ក្រោយមកកងកម្លាំងថែរក្សាសន្តិភាពដឹកនាំដោយ អូស្រ្តាលីត្រូវបានដាក់ពង្រាយដើម្បីបញ្ឈប់ អំពើហិង្សានៅក្នុងប្រទេសហើយនៅខែសីហាឆ្នាំ២០០១ទីម័រខាងកើត បានរៀបចំការបោះឆ្នោតដោយឯករាជ្យជាលើកដំបូង ដើម្បីបង្កើតរដ្ឋាភិបាលស្វយ័តមួយដោយខ្លួនឯង៕
ប្រែសម្រួល:ស៊ុនលី