បរទេស៖តាមការចេញផ្សាយរបស់ទីភ្នាក់ងារចិនស៊ិនហួនៅថ្ងៃព្រហស្បតិ៍នេះបានសរសេរថារបាយការណ៍មួយបានរកឃើញភស្តុតាងដែលអាចបង្ហាញថា យោធាអូស្ត្រាលីបានសម្លាប់មនុស្សចំនួន ៣៩ នាក់ដោយខុសច្បាប់ក្នុងសម័យសង្គ្រាមនៅអាហ្វហ្គានីស្ថាន។

ប្រភពដដែលបានសរសេរទៀតថា រដ្ឋាភិបាលអូស្ត្រាលីគឺជាអ្នកបានចេញផ្សាយពីលទ្ធផល នៃការស៊ើបអង្កេតរយៈពេល ៤ ឆ្នាំដែលត្រូវបានធ្វើឡើង ដោយក្រុមអធិការកិច្ចនៃកម្លាំងការពារជាតិអូស្ត្រាលី ហៅកាត់ថាADF ទៅលើករណីចចាមអារាមមួយដែលបានចោទប្រកាន់ថាមានការរំលោភបំពានច្បាប់នៃជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសអាហ្វហ្គានីស្ថានកើតឡើងនៅចន្លោះឆ្នាំ ២០០៥ និង ២០១៦ ។

ប៉ូលីសសហព័ន្ធអូស្រ្តាលី AFP បានបើកការស៊ើបអង្កេតព្រហ្មទណ្ឌលើសមាជិក ១៩ នាក់ដែលជាអតីតសមាជិកនៃកងកម្លាំងពិសេសលើតួនាទីរបស់ពួកគេក្នុងករណីឃាតកម្មទៅលើមនុស្សចំនួន ៣៩ នាក់ដែលជាអ្នកទោសផងកសិករផងនិងជនស៊ីវិលផងនៅក្នុងឧប្បត្តិហេតុចំនួន ២៣ ដាច់ដោយឡែកពីគ្នា៕
ប្រែសម្រួល៖ស៊ុនលី
