បរទេស ៖ យោងតាមការសកលវិទ្យាល័យ Johns Hopkins University បានប្រកាសថា មនុស្សស្លាប់ ដោយសារកូវីដ១៩នៅទូទាំង ប្រទេសអាមេរិក គិតត្រឹមថ្ងៃពុធនោះ គឺមានការកើនឡើងដល់លើស ចំនួន២៥ម៉ឺននាក់ហើយ ។
ខណៈដែលចំនួនអ្នកឆ្លង សរុបបានកើនឡើងដល់ទៅ១១,៤លាននាក់ ទៅហើយនោះចំនួនអ្នកស្លាប់សរុប ក៏បានកើនឡើង ទៅដល់២៥០ ០២៩នាក់ ផងដែរគិតត្រឹមម៉ៅង៥និង២៥ល្ងាចម៉ោង ក្នុងស្រុកអាមេរិកកាលពីថ្ងៃពុធ ។
រដ្ឋញូវយ៉កក៏ត្រូវ បានគេមើលឃើញដែរថាចំនួនស្លាប់ បានកើនឡើងដល់៣៤ ១៧៣នាក់គឺជារដ្ឋ ដែលមានចំនួនអ្នកស្លាប់ច្រើនបំផុត របស់អាមេរិកនិងបន្ទាប់មកទី២ គឺរដ្ឋតិចសាស់ដែលមានចំនួន អ្នកស្លាប់ប្រមាណជា២០ ១៤៧នាក់ ហើយដោយឡែករដ្ឋ៣ផ្សេងទៀត គឺកាលីហ្វ័រញ់ាហ្វ្លរីដានិងញូវជឺស៊ី មានចំនួនអ្នកស្លាប់លើ១៦ ០០០នាក់៕
ប្រែសម្រួល៖ស៊ុនលី


