ព័ត៌មានអន្តរជាតិ

ការគំរាមកំហែងរបស់ចិន ត្រូវបានប្រើជាលេស សម្រាប់ការពង្រីក យោធារបស់អាមេរិក

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកចាវ លីជៀន បានលើកឡើងថា ជនជាតិអាមេរិកខ្លះមានទម្លាប់ឃោសនាការគំរាមកំហែង របស់ចិនពីព្រោះពួកគេ ត្រូវការលេស សម្រាប់ការពង្រីកសមត្ថភាព និងថវិកាយោធា របស់ពួកគេ ដើម្បីស្វែងរកអនុត្តរភាពតំបន់ និងពិភពលោក។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក លោក Kenneth Braithwaite បានអំពាវនាវឲ្យកងទ័ពជើងទឹក សហរដ្ឋអាមេរិក បង្កើតកងនាវាថ្មីមួយ នៅចំណុចប្រសព្វនៃមហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក ដើម្បីដោះស្រាយជាមួយនឹងមហិច្ឆតាភូមិសាស្ត្រ នយោបាយរបស់ចិន ។

ឆ្លើយតបទៅនឹងការលើកឡើង របស់លោក Braithwaite លោក ចាវ បានលើកឡើងថា សហរដ្ឋអាមេរិក ដែលចំណាយយោធា ច្រើនជាងគេ និងបានបង្កើតមូលដ្ឋានយោធា នៅទូទាំងពិភពលោកមានរយៈពេលតែ ១៦ ឆ្នាំប៉ុណ្ណោះដែលមិនធ្វើសង្គ្រាមលើប្រវត្តិសាស្ត្រជាង ២៤០ឆ្នាំរបស់ខ្លួន៕

ដោយ ឈូក បូរ៉ា

Most Popular

To Top