ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ដកបម្រាមហោះហើរ រយៈពេល២០ខែ ក្រោយមានការស៊ើបអង្កេត ទៅលើករណីធ្លាក់យន្តហោះប្រភេទ737 MAX របស់ក្រុមហ៊ុន Boeing

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ថា កាលពីថ្ងៃពុធ សហរដ្ឋអាមេរិក បានដកបម្រាម នៃការហោះហើរ ដែលមានរយៈពេល២០ខែ ក្រោយពីបានធ្វើការស៊ើបអង្កេត ទៅលើករណីធ្លាក់យន្តហោះ ប្រភេទ 737 MAX របស់ក្រុមហ៊ុន Boeing ដែលជំរុញឲ្យបង្កើនការសុវត្ថិភាព ដែលក្រុមហ៊ុននេះជាអ្នកនាំចេញ លំដាប់កំពូល និងមានយន្តហោះរាប់សិបគ្រឿង ។ ប៉ុន្តែ អ្នកដែលមានការពាក់ព័ន្ធ នឹងជនរងគ្រោះដោយសារធ្លាក់ យន្តហោះ បានរិះគន់ទៅលើការដកបម្រាមនេះ ។

លោក Steve Dickson ប្រធានសហព័ន្ធ នៃក្រសួងអាកាសចរណ៍សហរដ្ឋអាមេរិក បានចុះហត្ថលេខា ទៅលើការដាក់បទបញ្ជាមួយ ក្នុងការដកបម្រាម នៃការរក្សាការហោះហើរ នៅក្នុងវិស័យ អាកាសចរណ៍ ពាណិជ្ជកម្មប្រវិត្តិសាស្ត្រមួយនេះ ហើយទីភ្នាក់ងារ បនាធ្វើការប្រកាស អំពីការបរិយាយលម្អិត នៃផ្នែកទន់ ប្រព័ន្ធ និងការហ្វឹកហ្វឹន លើការកែលម្អរបស់ក្រុមហ៊ុន Boeing ហើយក្រុមហ៊ុនអាកាសចរណ៍ ត្រូវតែបំពេញឲ្យបានពេញលេញ នៅមុនពេលដឹកជញ្ជូន អ្នកដំណើរទាំងឡាយ ។

គួររំលឹកថា យន្តហោះ 737 MAX បានធ្លាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងអេត្យូពី ដោយបានសម្លាប់មនុស្សអស់៣៤៦នាក់ ក្នុងងរយៈពេល៥ខែ នៅក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ ហើយត្រូវបានបើកការស៊ើបអង្កេត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top