ព័ត៌មានអន្តរជាតិ

អ្នកវិភាគ៖ទីភ្នាក់ងារ CIA គិតថា មីស៊ីលកូរ៉េខាងជើង អាចវាយប្រហារ ដល់គោលដៅនៅអាមេរិក

បរទេស ៖ អតីតអ្នកវិភាគតបស់ទីភ្នាក់ងារ CIA មួយរូប តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសកូរ៉េខាងជើង ប្រហែលជាបានអភិវឌ្ឍផលិតមីស៊ីល ផ្លោងបាញ់ឆ្លងទ្វីប ដែលមានសមត្ថភាពគ្រប់គ្រាន់ អាចវាយប្រហារដល់គោលដៅ នៅសហរដ្ឋអាមេរិកបាន ។

នៅក្នុងរបាយការណ៍ថ្មីមួយ លោក Bruce Klingner ជាអ្នកស្រាវជ្រាវជាន់ខ្ពស់មួយរូប នៅស្ថាប័នបេតិកភណ្ឌ បានមានប្រសាសន៍ប្រាប់ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ កណ្ដាលរបស់សហរដ្ឋអាមេរិក ហៅកាត់ថា CIA បានធ្វើការវាយតម្លៃ ចំពោះការគម្រាមកំហែងជាក់ស្តែង ចំពោះទឹកដីសហរដ្ឋអាមេរិក។

លោក Bruce Klingner បានមានប្រសាសន៍យ៉ាងដូច្នេះថា បើទោះជាកូរ៉េខាងជើង នៅមិនដែលធ្វើតេស្តសាកល្បង ការហោះហើរមីស៊ីលផ្លោងឆ្លងទ្វីប បង្ហាញយ៉ាងជោគជ័យ នូវសមត្ថភាពរបស់វាក៏ដោយ ប៉ុន្តែទីភ្នាក់ងារ CIA បានវាយតម្លៃថា មីស៊ីល ICBM របស់ទីក្រុងព្យុងយ៉ាងទំនងធ្វើដំណើរ ការបានគ្រប់គ្រាប់ ប្រសិនបើបាញ់បង្ហោះលើគន្លងធម្មតា ទៅកាន់គោលដៅនៅសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top