ព័ត៌មានអន្តរជាតិ

កម្មករលូ រកឃើញរូបចម្លាក់ ក្បាលរបស់ព្រះក្រិច Hermes អាយុកាល២,៣០០ឆ្នាំ នៅតាមដងផ្លូវ នៃទីក្រុងអាតែន

ក្រុងអាតែន ៖ អាជ្ញាធរក្រិកបានបង្ហើបឲ្យដឹងថា រូបចម្លាក់ក្បាលនៃព្រះបុរាណ Hermes បង្ហាញពីអាទិទេព របស់អ្នកនាំសារ មានអាយុចាស់ បំផុត ចំណែករូបចម្លាក់នេះ មានស្ថានភាពល្អ ដែលអ្នកធ្វើការលូបាន រកឃើញស្ថិតនៅកណ្តាលក្រុងអាតែន តែម្តង នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល។

ក្រសួងវប្បធម៌ក្រិកបាននិយាយថា រូបចម្លាក់ក្បាលត្រូវបានគេ រកឃើញមានកម្ពស់១,៣ ម៉ែត្រ គឺជាក្បាលមួយ ក្នុងចំណោមមនុស្ស ជាច្រើនដែលបម្រើជាអ្នកសម្គាល់ ផ្លូវនៅទីក្រុងអាតែនបុរាណ ។ ក្រសួងនេះបានបន្តថា ក្បាលនេះកសាងឡើងប្រហែល៣០០ មុនគ.សពីចុងសតវត្សរ៍ទី ៤ មុនគ.សឬដើមសតវត្សរ៍ទី ៣ ។

ក្រសួងបានបន្ថែមទៀតថា ការបាក់បែកនេះពណ៌នាពី Hermes នៅពេលលោកមាន អាយុចាស់ផ្ទុយទៅនឹងរូបភាព ធម្មតារបស់លោក នៅពេលលោកនៅក្មេង ។ ក្បាលនេះត្រូវបាន គេរកឃើញនៅលើផ្លូវ Aiolou នៅកណ្តាលទីក្រុងអាតែន រដ្ឋធានីរបស់ក្រិក ដែលត្រូវបានគេដាក់ឈ្មោះថា Aeolus ជាព្រះនៃខ្យល់នៅក្នុងទេវកថា ក្រិក ។
ក្រសួងអះអាងថា ក្បាលនេះមានលក្ខណៈដូចរូបចម្លាក់ក្រិក Alcamenesដ៏ល្បីល្បាញនៅពាក់កណ្តាលសតវត្សរ៍ទី ៥ មុនគ.ស។ការបាក់បែកនេះ ទំនងជាបំណែកនៃជួរឈរ Hermetic ត្រូវបានបង្កើតឡើងនៅផ្លូវបំបែក និងផ្លូវខ្វែងហើយបានបម្រើជាសញ្ញាផ្លូវ បន្ទាប់ពីបម្រើជាអ្នកសម្គាល់ផ្លូវ នៅចំណុចខ្លះ ត្រូវបានគេសាងសង់ ចូលជញ្ជាំងបំពង់បង្ហូរទឹក៕

Most Popular

To Top