អាហ្សង់ទីន ៖ ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា ពពួកដាយណូស័រកវែង Sauropod ប្រភេទថ្មីមួយក្នុងចំណោមដើម ដំបូងបំផុត នៃចង្កោមរបស់សត្វដាណូស័រ ដែលធ្លាប់ដើរលើផែនដី ប្រហែល ១៧៩ លានឆ្នាំមុន ត្រូវបានគេរកឃើញនៅប្រទេស អាហ្សង់ទីន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
សត្វដាណូស័រប្រភេទនេះ មានឈ្មោះថា Bagualia alba មានទំហំប៉ុនឡានក្រុង២ជាន់ និងមានគ្រោងរឹងមាំ ជើង៤រឹងមាំ និងកញ្ចឹងកសម្រាប់បរិភោគ ស្លឹកឈើចេញពីដើមឈើខ្ពស់ៗ។ ក្រុមអ្នកស្រាវជ្រាវជឿជាក់ថា វាអាចឈានដល់ទំហំ ដ៏មហិមារួមទាំងកវែងដាច់ពីគ្នា ដោយសារតែកម្ដៅផែនដី ទាំងមូលបណ្តាលមក ពីការផ្ទុះភ្នំភ្លើងធំៗ នៅអឌ្ឍគោលខាងត្បូង។
នេះបណ្តាលឲ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំង នៅក្នុងទេសភាពរួមទាំងការ កើនឡើងចំនួនដើមខ្ពស់ និងបៃតង ។ Bagualia alba គឺជាសត្វមួយក្នុងចំណោម សត្វមួយចំនួននៅពេលនោះ មានធ្មេញរឹងមាំគ្រប់គ្រាន់ ក្នុងការទំពារអាហារ លំបាក ជាហេតុធ្វើឲ្យពួកវាក្លាយជាប្រភេទដាយណូស័រ លេចធ្លោជាងគេ និងដាយណូស័រជីវសាស្ត្រ ហើយអាចពន្យល់ ពីមូលហេតុដែលវាធំធាត់ ។
B. alba គឺជាសត្វដាណូស័រ Sauropod ដើមដំបូងស្ថិតនៅក្នុងអំបូរ ដាយណូស័រ ដែលរាប់បញ្ចូលទាំង Diplodocus និងBrontosaurus រស់នៅប្រហែល ២៥ លានឆ្នាំក្រោយ។ ចំណែកសត្វដាណូស័រ Sauropods ស្ថិតក្នុងចំណោមសត្វពាហនៈ ដែលធ្លាប់រស់នៅលើផែនដី មានទម្ងន់ស្មើនឹងដំរីអាហ្វ្រិក១៤ ក្បាល ៕ ដោយ៖លី ភីលីព