ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន វ័យ៧៨ឆ្នាំ ជាប្រធានាធិបតីសហរដ្ឋអាមេរិក ដែលមានវ័យចំណាស់ជាងគេ

វ៉ាស៊ីនតោន៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ថា លោក ចូ បៃដិន ដែលជាប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក នៅក្នុងរយៈពេលតែ០២ខែទៀតប៉ុណ្ណោះ លោកនឹងទទួលតំណែង ជាអ្នកនយោបាយ ដែលប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច សាធារណៈដ៏អាក្រក់បំផុត ក្នុងមួយសតវត្សរ៍ អត្រាគ្មានការងារធ្វើខ្ពស់ និងការគិតគូរ ពីភាពអយុត្តិធម៌ជាតិសាសន៍ផងដែរ ។

នៅពេលដែលគាត់ កំពុងប្រជែងនឹងបញ្ហាទាំងនោះ លោក បៃដិន នឹងព្យាយាមសម្រេច បានជោគជ័យមួយទៀត គឺបង្ហាញដល់ប្រជាជនអាមេរិកថា អាយុគឺមានតែលេខប៉ុណ្ណោះ ហើយគាត់នឹងបំពេញការងារ ។

លោក បៃដិន នឹងស្បថចូលកាន់តំណែង ជាប្រធានាធិបតីចាស់ជាងគេ ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស ដោយជំនួសលោក រ៉ូណាល់រី ហ្គែន ដែលបានចាកចេញ ពីសេតវិមានក្នុងឆ្នាំ១៩៨៩ នៅពេលដែលលោក មានអាយុ៧៧ឆ្នាំ និង៣៤៩ ថ្ងៃ ។

អាយុ និងសុខភាពរបស់លោក បៃដិន និងប្រធានាធិបតី ដូណាល់ ត្រាំ មានអាយុតិចជាងបួនឆ្នាំ ហើយលោក បៃដិន បានឈានដល់ការប្រជែង ដែលត្រូវបានសម្រេចចិត្ត ដោយអ្នកបោះឆ្នោតវ័យក្មេង និងមានភាពចម្រុះជាងមុន ហើយនៅពេលដែលប្រទេសនេះ កំពុងប្រឈមមុខនឹងបញ្ហាខ្វះខាត ។

នៅខាងក្រៅក្លោងទ្វារ លោក បៃដិន ចង់បង្ហាញថា គាត់មានកម្លាំងដើម្បីបម្រើការងារ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top