ព័ត៌មានអន្តរជាតិ

អ្នកការទូតកូរ៉េខាងត្បូង-ចិន នឹងជួបពិភាក្សាគ្នា នៅសប្ដាហ៍ក្រោយ ដោយទំនងជាផ្ដោតលើទំនាក់ទំនង និងកិច្ចសហប្រតិបត្ដិការទ្វេភាគី

សេអ៊ូល៖ រដ្ឋមន្រ្តីការបរទេស លោកស្រី Kang Kyung-wha នឹងជួបពិភាក្សា ជាមួយរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នៅទីក្រុងសេអ៊ូល នៅសប្តាហ៍ក្រោយ ស្របពេលមានការរំពឹងទុកថា ភាគីទាំងពីរទំនងជាផ្តោតលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី មុនពេលមានការផ្លាស់ប្តូរមេដឹកនាំ នៅសហរដ្ឋអាមេរិក។

យោងតាមក្រសួងបានឱ្យដឹងថា កិច្ចពិភាក្សានឹងធ្វើឡើង នៅថ្ងៃព្រហស្បតិ៍មួយថ្ងៃ បន្ទាប់ពីលោកវ៉ាងយី មកដល់ទីក្រុងសេអ៊ូល សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃ។

នៅក្នុងនោះដែរ លោកវ៉ាង យី នឹងទៅពីប្រទេសជប៉ុន បន្ទាប់ពីដំណើរកម្សាន្ត រយៈពេលពីរថ្ងៃនៅទីនោះ ដោយលោក បានធ្វើទស្សនកិច្ចចុងក្រោយ នៅទីក្រុងសេអ៊ូល កាលពីខែធ្នូឆ្នាំមុន។

ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “រដ្ឋមន្រ្តីទាំងអស់នឹងពិភាក្សាអំពីបញ្ហា ដែលមានការយកចិត្តទុកដាក់ទៅវិញទៅ មករួមទាំងទំនាក់ទំនងទ្វេភាគី ទាក់ទងនឹងការផ្លាស់ប្តូរកម្រិតខ្ពស់ និងកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ស្ថានភាពនៅឧបទ្វីបកូរ៉េ និងបញ្ហាក្នុងតំបន់ និងអន្តរជាតិដទៃទៀត”៕ ដោយ៖ ឈូក បូរ៉ា

Most Popular

To Top