ព័ត៌មានអន្តរជាតិ

ចិន បង្ហាញឆន្ទៈ ជំរុញការសម្របសម្រួល យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមួយប្រទេសរុស្ស៊ីដល់កម្រិតខ្ពស់

ប៉េកាំង៖ សមាជិកក្រុមប្រឹក្សារដ្ឋចិន និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានលើកឡើងថាប្រទេសចិន មានឆន្ទៈពង្រឹង នូវន័យជាយុទ្ធសាស្ត្រ នៃទំនាក់ទំនងរបស់ខ្លួន ជាមួយប្រទេសរុស្ស៊ី នៅក្នុងយុគសម័យថ្មី និងជំរុញការសម្របសម្រួល យុទ្ធសាស្ត្រទ្វេភាគី ដល់កម្រិតខ្ពស់មួយ។

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយសមភាគីរុស្ស៊ី លោក Sergey Lavrov លោកវ៉ាង យី បានអបអរសាទរដល់ភាគីរុស្ស៊ី ដែលបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សារដ្ឋ នៃអង្គការសហប្រតិបត្តិការសៀងហៃ និងកិច្ចប្រជុំកំពូល BRICS តាមរយៈវីដេអូភ្ជាប់ ដែលទទួលបានលទ្ធផលជាផ្លែផ្កា។

លោកវ៉ាង យី បានបន្ថែមទៀតថា ទំនាក់ទំនងរវាងប្រទេដចិន – រុស្ស៊ី បានប្រឆាំងនឹងការសាកល្បង នៃផលប៉ះពាល់ នៃជំងឺរាតត្បាតឆ្លងទ្វីប (COVID-19)។

ដោយកត់សម្គាល់ថា ឆ្នាំច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន – រុស្ស៊ី ត្រូវបានចាប់ផ្តើម ដោយជោគជ័យ លោកវ៉ាង ក៏បានឲ្យដឹងថា ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរវាងចិន និងរុស្ស៊ី ត្រូវបានពង្រឹងជាបន្តបន្ទាប់ ហើយចំណងទាក់ទងទ្វេភាគី កំពុងប្រឈមមុខនឹងឱកាសអភិវឌ្ឍន៍ថ្មី៕ ដោយ៖ ឈូក បូរ៉ា

Most Popular

To Top