ព័ត៌មានអន្តរជាតិ

ការកើនឡើង នៃតម្រូវការរបស់ពួក Hacker មានភាពរួសរាយរាក់ ទាក់នៅពេល 5G ខិតជិតមកដល់

HELSINKI ៖ នៅពេលចំនួនឧបករណ៍ តាមអ៊ីនធើណេតបានកើនឡើង និងការភ្ជាប់បណ្តាញ 5G ដ៏អស្ចារ្យ ក្រុមហ៊ុនជាច្រើនកំពុង តែផ្តល់រង្វាន់យ៉ាងល្អ ដល់ពួក Hacker ជាក្រុមអ្នកមានក្រមសីលធម៌ នៃវាយលុកដោយជោគជ័យនូវប្រព័ន្ធសុវត្ថិភាព តាមអ៊ីនធើណេតចេញយោង តាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

វិស័យដែលមានការរីកចម្រើន យ៉ាងឆាប់រហ័ស នៃឧបករណ៍ភ្ជាប់អ៊ីធើណេត ត្រូវបានគេស្គាល់ថា ជាអ៊ីនធើណតនៃវត្ថុ ((IoT)) រួមបញ្ចូលទាំងទូរទស្សន៍ឆ្លាតវៃ និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ត្រូវបានគេកំណត់ឲ្យរីករាល ដាលកាន់តែខ្លាំង នៅពេល 5G កាន់តែមានវត្តមានគឺជាការ គំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតមួយ ដល់សុវត្ថិភាពឌីជីថល នាពេលអនាគត ។

សន្និសិទដែលរៀបចំឡើង ដោយក្រុមហ៊ុន Nokia កាលពីសប្តាហ៍មុន លោក Keren Elazari បាននិយាយថា ក្រុម Hacker ចូលរួមសហការគ្នា ដើម្បីស្វែងរកភាពងាយរងគ្រោះ ត្រូវបានគេមើលឃើញថា ជារឿង Silicon Valley ដែលមានភាពទាន់សម័យកាលពី ៦ ទៅ ៨ ឆ្នាំមុន ។
ប៉ុន្តែកម្មវិធីគុណប្រយោជន៍ ត្រូវបានផ្តល់ជូនដោយអង្គការ រាប់ចាប់ពីមន្ទីរប៉ង់តាហ្គោន និងធនាគារដូចជាGoldman Sachsរហូតដល់ក្រុមហ៊ុន អាកាសចរណ៍ ក្រុមហ៊ុនយក្សបច្ចេកវិទ្យា និងអាជីវកម្មតូចៗរាប់ពាន់ ។

កម្មវិធីផ្តល់ប្រាក់រង្វាន់ធំបំផុតគឺ HackerOne មានក្រុម Hacker ចំនួន ៨០០,០០០ នាក់នៅលើសៀវភៅ របស់ខ្លួន ហើយបាននិយាយថា ស្ថាប័នរបស់ខ្លួនបានចំណាយ ប្រាក់ជាទឹកប្រាក់ជាទឹកប្រាក់ចំនួន ៤៤ លានដុល្លារ (៣៨,២ លានអឺរ៉ូ) ក្នុងឆ្នាំនេះគឺកើនឡើង ៨៧ ភាគរយក្នុងរយៈពេល ១២ ខែមុន ៕

Most Popular

To Top