អង់គ្លេស៖ ក្រុមអ្នកអភិរក្ស បានអំពាវនាវ ឲ្យមានការឃ្លាំមើលវីដេអូ របស់នាវានេសាទ នៅពេលការសិក្សាបង្ហាញថា សត្វអណ្តើក សត្វផ្សោត និងសត្វសមុទ្រ រាប់រយរាប់ពាន់ក្បាល បានងាប់ដោយចៃដន្យ ក្នុងសំណាញ់នេសាទជារៀងរាល់ឆ្នាំ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ជាការឆ្លើយតប មូលនិធិពិភពលោក សម្រាប់ការជួយសង្គ្រោះធម្មជាតិ និងស្កាយសមុទ្រ បានអំពាវនាវឲ្យនាវានេសាទ ត្រូវត្រួតពិនិត្យពីចម្ងាយ ជាមួយកាមេរ៉ា ដើម្បីជួយដោះស្រាយបញ្ហា។
យោងទៅតាម WWF’s ថា ត្រីឆ្លាមរាប់លានក្បាល យ៉ាងហោចណាស់បក្សីសមុទ្រ ចំនួន ៧២០,០០០ ក្បាល និងតោសមុទ្រ៣៤៥,០០០ ត្រូវជាប់ដោយចៃដន្យជារៀងរាល់ឆ្នាំ។
សត្វទាំងនេះ ត្រូវបានចូលរួម ដោយសត្វអណ្តើកជាង ២៥០,០០០ ក្បាល និងសត្វផ្សោត ៣០០,០០០ ក្បាល។
WWF បានអំពាវនាវ ឲ្យចក្រភពអង់គ្លេស នាំមុខក្នុងការដោះស្រាយ ការខាតបង់ទាំងនេះ។ អ្នកជំនាញបាននិយាយថា ការនេសាទដែលមិនស្ថិតស្ថេរ គឺជាការគំរាមកំហែងដ៏ធំមួយ ចំពោះសត្វសមុទ្រ ដោយមាននាវាជាញឹកញាប់ ចាប់ដោយអចេតនា ឬខុសច្បាប់ និងតាមគោលបំណង ដោយចាប់ប្រភេទសត្វ ដែលពួកគេមិនចាប់អារម្មណ៍ ឬត្រូវបានហាមឃាត់មិនឲ្យលក់៕ ដោយ៖លី ភីលីព



