ទីក្រុងវ៉ូហាន ៖ លោកប្រធានាធិបតីស៊ី ជីនពីង បានថ្លែងនៅក្នុងលិខិតអបអរសាទរ ដល់សន្និសីទឧស្សាហកម្មមួយ ដែលបានចាប់ផ្តើមកាលថ្ងៃសុក្រ នៅទីក្រុងវ៉ូហាន ខេត្តហ៊ូប៉ីថា ការធ្វើសមាហរណកម្មនៃ 5G និង ឧស្សាហកម្មអ៊ីនធើណេត នឹងពន្លឿនការកសាង ឌីជីថលចិន និងសង្គមឆ្លាតវៃក៏ដូចជាដំណើរ ការនៃឧស្សាហូបនីយកម្មថ្មី របស់ចិនយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។
លោកស៊ី បានបន្តថា ការធ្វើសមាហរណកម្មបែបនេះនឹងបញ្ចូលកម្លាំងជំរុញថ្មី ទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិន និងបង្កើតឱកាសអភិវឌ្ឍន៍ថ្មី សម្រាប់សេដ្ឋកិច្ចពិភពលោក ក្នុងស្រមោលនៃជំងឺរាតត្បាត ។ លោកបានសង្កត់ធ្ងន់ថា វាមានសារសំខាន់ ជាពិសេសសន្និសីទ ឧស្សាហកម្មអ៊ីនធើណេតចិន 5G + កំពុងត្រូវបានធ្វើឡើងនៅទីក្រុងវ៉ូហាន។
លោកបាន សម្តែងក្តីសង្ឃឹមថា ខេត្តហ៊ូប៉ី និងវ៉ូហាន នឹងប្រើប្រាស់សន្និសីទនេះ ជាឱកាសមួយដើម្បីអនុវត្តស្មារតីប្រឆាំង នឹងការរីករាលដាលដ៏អស្ចារ្យជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងរួមចំណែកដល់ការអភិវឌ្ឍ សេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់ និងការកសាងគំរូអភិវឌ្ឍន៍ថ្មីមួយ។
លោកស៊ី បានបន្ថែមទៀតថា លោកសង្ឃឹមថាអ្នកចូលរួមសន្និសីទ នឹងធ្វើឲ្យស៊ីជម្រៅការផ្លាស់ប្តូរ និងបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីផ្តល់អំណាចដល់សេដ្ឋកិច្ច ពិតប្រាកដបម្រើសង្គម និងផ្តល់ផលប្រយោជន៍ដល់ប្រជាជន ៕ដោយ៖លី ភីលីព


