ព័ត៌មានអន្តរជាតិ

រយៈពេលត្រឹម ២៤ម៉ោង អាមេរិកមានអ្នកឆ្លង ជំងឺកូវីដ-១៩ រហូតដល់ជិត ២០ម៉ឺននាក់

វ៉ាស៊ីនតោន៖ ស្ទើរតែគ្រប់រដ្ឋទាំងអស់បានប្រកាសអាសន្នពីការកើនឡើងយ៉ាងឆាប់រហ័សនៃករណីឆ្លងជំងឺកូវីដ-១៩ និងចំនួនប្រជាជនទូទាំងប្រទេស បានកើនឡើងយ៉ាងលឿនជាងពេលមុន ៗ ដោយប្រទេសនេះបានរាយការណ៍ថា  មានការឆ្លងចំនួន ២,៧ លានករណី  ដែលគួរឱ្យកត់សម្គាល់ចាប់តាំងពីដើមខែនេះ។

នេះជាមូលហេតុដែលអ្នកជំនាញខាងសុខភាពបានឲ្យដឹងថា ការប្រមូលផ្តុំគ្នាជាក្រុមក្នុងថ្ងៃឈប់សម្រាក គឺជាគំនិតមិនល្អក្នុងកំឡុងពេលមានជំងឺរាតត្បាត

កាលពីថ្ងៃសុក្រមានអ្នកឆ្លងថ្មីជាង ១៩៥,៥០០ នាក់ត្រូវបានគេរាយការណ៍ថា រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ដែលមិនធ្លាប់មានកាលពីសប្តាហ៍មុន។  ចំនួនករណីខ្ពស់បំផុតក្នុងរយៈពេលតែមួយថ្ងៃក្នុងកំឡុងពេលមានការកើនឡើងនៅរដូវក្តៅរបស់ប្រទេសនេះ គឺមានចំនួនច្រើនជាង ៧៧,១០០ នាក់នៅក្នុងខែកក្កដា។

ហើយខណៈពេលដែលការឆ្លងនៅតែបន្តកើនឡើងការសំរាកព្យាបាលនៅមន្ទីរពេទ្យក៏មានការកើនឡើងគួរឲ្យកត់សំគាល់ផងដែរដោយឥឡូវនេះអ្នកជំងឺ Covid-19 ជាង ៨២,១០០ នាក់ នៅពាសពេញសហរដ្ឋអាមេរិក នេះបើយោងតាមផែនការតាមដាន។

ចំនួនអ្នកស្លាប់កើនឡើងទៅតាមនោះដែរ គ្រាន់តែមួយសប្តាហ៍មុននេះការស្លាប់របស់ជនជាតិអាមេរិកជាង ១ ម៉ឺននាក់ត្រូវបានគេរាយការណ៍ថាជិតទ្វេដងនៃចំនួនអ្នកស្លាប់ប្រចាំសប្តាហ៍ កាលពីមួយខែមុន៕

ដោយ ឈូក បូរ៉ា

Most Popular

To Top