ព័ត៌មានអន្តរជាតិ

គ្រូបង្រៀននៅ រដ្ឋហ្វ្លរីដាម្នាក់រកឃើញ មានរូបភាព និងវិដេអូអាសអាភាស កុមារជាង៤០០

បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅថ្ងៃនេះបានឲ្យដឹងថាគ្រូបង្រៀន និងជាគ្រូបង្វឹកកីឡាករម្នាក់ផងនៅរដ្ឋហ្វ្លីរីដាត្រូវបានគេរកឃើញថា មានឯកសារអាសអាភាសរបស់ក្មេងៗច្រើនជាង៤០០ជាកម្មសិទ្ធរបស់គាត់។

លោក Shawn Fitzgerald អាយុ៤៦ឆ្នាំជាគ្រូបង្រៀននៅវិទ្យាល័យ Lakeland និងក៏ជាគ្រូបង្វឹកបាល់ទាត់នៅក្នុងតំបន់ Bartow ផងដែរ។តាមការបញ្ជាករបស់ប៉ូលីស ក្នុងតំបន់បានបញ្ជាក់ថាលោកត្រូវបានចាប់ខ្លួន កាលពីថ្ងៃសុក្រនៅបន្ទាប់ពីត្រូវបានគេរកឃើញវិដេអូនិងរូបអាសអាភាស ប្រមាណជា៤០៨ឯកសារ។

ការចាប់ខ្លួននេះត្រូវបានគេដឹងថា បានធ្វើឲ្យមានការភ្ញាក់ផ្អើលនិងប្រតិកម្មយ៉ាងខ្លាំងអំពីសហគមន៍ ជាពិសេសទៅលើទំនុកចិត្តក្នុងការអប់រំដោយសារមានកុមារក្មេងៗ មិនតិចនោះទេដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយគាត់ ត្រូវបានទទួលរងនូវការអាប់អោន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top