ប្រវត្តិសាស្ត្រ៖នៅថ្ងៃទី១ខែមករាកាលពីឆ្នាំ១៩៤២ប្រធានាធិបតីអាមេរិក លោក Franklin D. Roosevelt និងនាយករដ្ឋមន្រ្តីអង់គ្លេសលោកWinston Churchill ចេញសេចក្តីប្រកាសមួយដែលជាការចុះហត្ថលេខាដោយអ្នកតំណាង នៃប្រទេសចំនួន២៦ដែលត្រូវបានគេហៅឈ្មោះថាជា”អង្គការសហប្រជាជាតិឬUnited Nation” ។ ប្រទេសហត្ថលេខីនៃ សេចក្តីប្រកាសនេះបានប្តេជ្ញាបង្កើតអង្គការអន្តរជាតិនេះឡើង ដើម្បីក្នុងគោលបំណងធំគឺការ ថែរក្សាសន្តិភាពក្រោយសង្គ្រាម។
ដើមឆ្នាំ១៩៤៥តំណាងនៃបណ្តាប្រទេសចំនួន៥០ បានជួបគ្នាម្តងទៀតនៅសាន់ហ្វ្រានស៊ីស្កូនៅឯសន្និសីទអង្គការសហប្រជា ជាតិស្តីពីអង្គការអន្តរជាតិ ដើម្បីបង្កើតធម្មនុញ្ញអង្គការសហប្រជាជាតិ។ គណៈប្រតិភូទាំងនោះ បានពិភាក្សាលើមូលដ្ឋាន នៃសំណើដែលបានធ្វើឡើងដោយតំណាងមកពីចិនសហភាពសូវៀតចក្រភព អង់គ្លេសនិងសហរដ្ឋអាមេរិកនៅ Dumbarton Oaks និងនៅសហរដ្ឋអាមេរិកកាលពីខែ សីហាដល់ខែតុលាឆ្នាំ១៩៤៤។
ទីបំផុតរដ្ឋធម្មនុញ្ញនេះត្រូវបានចុះហត្ថលេខា នៅថ្ងៃទី២៦ខែមិថុនាឆ្នាំ១៩៤៥ ដោយអ្នកតំណាងនៃប្រទេសទាំង៥០។ ប្រទេសប៉ូឡូញដែល មិនត្រូវបានបញ្ជូនតំណាងមកចូលរួមនៅសន្និសិតលើកនេះប៉ុន្តែក្រោយបានចុះហត្ថលេខា លើច្បាប់រដ្ឋធម្មនុញ្ញនៅពេលក្រោយ ហើយបានក្លាយជារដ្ឋសមាជិតទី៥១នៃអង្គការសហប្រជាជាតិ៕
ប្រែសម្រួល:ស៊ុនលី

