ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង-អាមេរិក ព្រមព្រៀងជំរុញកិច្ចសហប្រតិបត្ដិការ ការពារ អវកាសរួមគ្នា

សេអ៊ូល៖ នាយសេនាធិការកងទ័ពអាកាស លោកឧត្ដមសេនីយ៍ Lee Seong-yong និងប្រធានប្រតិបត្តិការអវកាសអាមេរិកឧត្តមសេនីយ៍ John Raymond បានបើកកិច្ចពិភាក្សាទ្វេភាគីលើកដំបូងរបស់ពួកគេ និងបានព្រមព្រៀងជំរុញ កិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតបឱ្យបានប្រសើរជាងមុនចំពោះការគំរាមកំហែងអវកាស ដែលកំពុងកើតឡើង។

ក្នុងកិច្ចប្រជុំដែលបានធ្វើឡើងនៅកោះហាវ៉ៃកាលពីថ្ងៃព្រហស្បតិ៍លោកលី បានស្នើបង្កើតបណ្តាញពិគ្រោះយោបល់ទៀងទាត់រវាងកងទ័ពអាកាស និងកងទ័ពអាកាសសហរដ្ឋអាមេរិក សម្រាប់ការផ្លាស់ប្តូរបុគ្គលិកកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា និងការចែករំលែកព័ត៌មាន។

សេចក្តីថ្លែងការណ៍នោះបានឲ្យដឹងថា “លោកលី បានស្នើសុំឱ្យសហរដ្ឋអាមេរិក ពង្រីកចំនួនកងទ័ពអាកាសកូរ៉េខាងត្បូង ចូលរួមក្នុងការអប់រំនិងបណ្តុះបណ្តាលប្រតិបត្តិការអវកាសអាមេរិកដើម្បីបង្កើនសមត្ថភាពប្រតិបត្តិការអវកាសរួមគ្នានិងរួមគ្នាឆ្លើយតបកាន់តែប្រសើរឡើង ចំពោះការគំរាមកំហែងអវកាស”៕ដោយ ឈូក បូរ៉ា

Most Popular

To Top