DETROIT ៖ ក្រុមហ៊ុន General Motors និយាយថា របកគំហើញគីមីវិទ្យាអាគយ មិនទាន់សម្រេចនឹងកាត់បន្ថយតម្លៃ យានយន្តអគ្គិសនី ដូច្នេះវាស្មើ នឹងថាមពលដែលប្រើប្រាស់ ដោយសាំងក្នុងរយៈពេល ៥ ឆ្នាំ ដោយបច្ចេកវិទ្យានេះក៏នឹងបង្កើន ជួរក្នុងមួយបន្ទុក ដល់ទៅ៤៥០ ម៉ាយល៍ផងដែរយោងតាមការ ចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។
ប្រធានផ្នែកអភិវឌ្ឍន៍ផលិតផល របស់ក្រុមហ៊ុនបានសន្យាថា នឹងមានរថយន្តប្រភេទ SUV អគ្គិសនីតូចមួយដោយចំណាយតិចជាង ៣០,០០០ ដុល្លារ និងបានសន្យាថានឹងដាក់ចេញនូវម៉ូទ័រអេឡិចត្រិចចំនួន ៣០ ម៉ូដែលនៅទូទាំងពិភពលោកនៅឆ្នាំ ២០២៥ ហើយស្ទើរតែគ្រប់រថយន្តអគ្គិសនីបច្ចុប្បន្នមានតម្លៃជាង ៣០,០០០ ដុល្លារ។
លោក Sam Abuelsamid អ្នកវិភាគប្រចាំក្រុមហ៊ុន Guidehouse Insights បាននិយាយថា សេចក្តីប្រកាសរបស់ក្រុមហ៊ុន GM ស្ថិតក្នុងចំណោមចំណុចថ្មីៗមួយចំនួនពីរថយន្តចំហេះទៅជាអគ្គិសនី។ ថ្មីៗនេះក្រុមហ៊ុន Ford និងក្រុមហ៊ុន Fiat Chrysler បានប្រកាសពីផែនការសាងសង់ រថយន្តអគ្គិសនី និងគ្រឿងបន្លាស់នៅតាមរោងចក្រកាណាដា ហើយក្រុមហ៊ុន Volkswagen ជាក្រុមហ៊ុនលក់ដាច់ជាងគេ នៅលើពិភពលោកកំពុង បង្កើនការចំណាយ និងម៉ូដែលរថយន្ត នឹងមានរថយន្តអគ្គិសនី ជាច្រើនទៀតនឹងមកដល់ ៕
ដោយ៖លី ភីលីព