លីទុយនី ៖ អ្នកបុរាណវិទ្យាបាននិយាយថា គ្រោងឆ្អឹង របស់ទាហាននៅយុគសម័យកណ្តាលមជ្ឈិម សម័យវរួមមានដាវ និងស្បែកជើងកវែង របស់លោកត្រូវបានគេរកឃើញ ក្នុងកំឡុងពេលត្រួតពិនិត្យស្ពានក្រោម ទឹកនៅប្រទេសលីទុយនី នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
គ្រោងឆ្អឹងដែលមានអាយុកាល ៥០០ ឆ្នាំត្រូវបានគេរកឃើញអំឡុង ពេលត្រួតពិនិត្យនៅក្រោមទឹក នៃស្ពាននៅលើបឹង Asveja ប្រហែលមួយម៉ោងនៅខាងក្រៅ Vilnius ។ រាងកាយស្ថិតនៅក្រោម ស្រទាប់ដីល្បាប់ និងខ្សាច់ប្រហែល ៣០ ហ្វីតក្រោមផ្ទៃខាងលើ ។
យោងទៅតាមអ្នកបុរាណវិទ្យា Elena Pranckėnaitė វាត្រូវបានគេជឿថា ដីល្បាប់ដែលបានដាក់ ដោយចរន្តបានគ្របលើរាងកាយអស់ ជាច្រើនសតវត្សរ៍។ អ្នកជំនាញផ្នែកវេជ្ជសាស្ត្រ អាចកំណត់ភេទរបស់សព និងយុគសម័យលោកបានស្លាប់ ប៉ុន្តែពួកគេនៅតែកំពុងស្វែងរកមូលហេតុនៃការស្លាប់។ អ្នកមុជទឹកបានរុករកបាតបឹង អស់រយៈពេលជាង ២០ ឆ្នាំមកហើយប៉ុន្តែនេះ គឺជាសាកសពដំបូងដែលពួកគេបានរកឃើញ ។
អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Klaipėda បានប្រាប់ Live Science ថា ពួកគេក៏បានរកឃើញដាវដែកមួយកាំបិត២ ជាមួយនឹងដៃឈើស្បែកជើង ស្បែកជើងមួយ គូជាមួយនឹងស្ពាយ និងខ្សែក្រវាត់ស្បែកមានក្បាលស្ពាន់ ៕ដោយ៖លី ភីលីព