បរទេស ៖ ក្រសួងការពារជាតិ របស់ប្រទេសរុស្ស៊ី នៅថ្ងៃអង្គារសប្ដាហ៍នេះ បាននិយាយប្រាប់ថា ខ្លួនបានប្រទះឃើញ នាវាពិឃាត USS John McCain របស់កងទ័ពជើងទឹក សហរដ្ឋអាមេរិក នៅក្នុងដែនទឹកមានជម្លោះ នៅសមុទ្រជប៉ុន និងបានបណ្ដេញនាវានោះចេញ ។
នាវានោះ កំពុងតែធ្វើនូវអ្វីដែលកងទ័ពជើងទឹក អាមេរិកពិពណ៌នាថា ជាប្រតិបត្តិការសេរីភាពនាវាចរណ៍ ឬហៅកាត់ថា FONOP កាលពីថ្ងៃអង្គារ នៅក្បែរតំបន់ Peter the Great Gulf ដែលរុស្ស៊ីអះអាងថា ជាដែនទឹករបស់ខ្លួន ប៉ុន្តែសហរដ្ឋអាមេរិកចាត់ទុកថា ជាដែនទឹកអន្តរជាតិ ។
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានរាយការណ៍ប្រាប់ថា នាវាពិឃាតទ័ពជើងទឹកសហរដ្ឋអាមេរិកនោះ បានធ្វើដំណើរឆ្លងកាត់ព្រំដែនសមុទ្រ ចូលទៅក្នុងប្រទេសរុស្ស៊ីចម្ងាយ១,២ម៉ាយ ជាហេតុបណ្ដាលឲ្យនាវាពិឃាតប្រឆាំងនាវាមុជទឹករុស្ស៊ី Admiral Vinogradov ចេញនូវការព្រមាន៕
ប្រែសម្រួល៖ប៉ាង កុង


