ព័ត៌មានអន្តរជាតិ

Qantas នឹងប្តូរគោលការណ៍ថ្មី ទាមទារលិខិតបញ្ជាក់ថា បានចាក់វ៉ាក់សាំង ដើម្បីអាចហោះហើរបាន

បរទេស ៖ នៅថ្ងៃនេះមានការលើកឡើង ពីសំណាក់ប្រធានក្រុមហ៊ុន អាកាសចរណ៍ដ៏ល្បី Qantas ថាសម្រាប់អ្នកធ្វើដំណើរ តាមអាកាស នាពេលអនាគត នឹងត្រូវការចាំបាច់លិខិតបញ្ជាក់ថា ពួកគេបានទទួលវ៉ាក់សាំងកូវីដ១៩ រួចរាល់មុននឹងអនុញ្ញាតិ ឲ្យមានការហោះហើរបាន ។

លោក Alan Joyce ប្រធាន នៃក្រុមហ៊ុនអាកាសចរណ៍ របស់ប្រទេសអូស្ត្រាលីមួយនេះ បាននិយាយបញ្ជាក់ថា គោលការណ៍ថ្មីនេះនឹងត្រូវ ដាក់ឲ្យប្រើប្រាស់ នៅក្រោយពេលដែលវ៉ាក់សាំង នឹងអាចធ្វើការចរាចរណ៍ជាទូទៅ បានលើលោលនាពេលខាងមុខ ។

រំលឹកដែរថា តាំងតែពីការវាយប្រហារដំបូង ដោយសារកូវីដ១៩មកលើប្រទេសអស្ត្រាលី ព្រំដែនរបស់ប្រទេសនេះ ត្រូវបានបិទទាំងអស់និងរឹត បន្តឹងការធ្វើចត្តាឡីស័ក យ៉ាងតឹងរឹងបំផុត ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top