អ៊ីតាលី ៖ រថយន្ត Porsche បានបំបែកឯតទគ្គកម្មពិភពលោក“Guinness World” សម្រាប់ការបើកបរលឿនបំផុត នៃយានយន្តអគ្គិសនី ជាលើកដំបូង បន្ទាប់ពីរថយន្តម៉ាក Tycan ធ្វើដំណើរទៅចំហៀងរយៈពេល៥៥ នាទីលើចម្ងាយ២១០ជុំ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
អ្នកណែនាំរបស់ក្រុមហ៊ុនផលិត រថយន្តជនជាតិអាល្លឺម៉ង់គឺលោក Dennis Retera បានបញ្ចប់ការប្រណាំងចំនួន ២១០ ជុំនៅលើរង្វង់មូល ដែលមានប្រវែង ៦៥៦ ហ្វីតដោយគ្មានកង់ខាងមុខមិន ដែលចង្អុលទៅទិសកោងដូចគ្នា។ លោក Retera បានប្រើថិរវេលា៥៥ នាទី ខណៈពេលកំពុងធ្វើដំណើរ ទៅចំហៀងក្នុងរថយន្ត Porsche Taycan មានចម្ងាយសរុប ២៦ ម៉ាយល៍ ។
រថយន្ត Taycanបានឈានដល់គោលដៅមុនៗ ខណៈវាទទួលបានកំណត់ត្រា សម្រាប់ការស៊ូទ្រាំ ២៤ ម៉ោងលើចម្ងាយផ្លូវ ២,១២៨ ម៉ាយល៍លើផ្លូវល្បឿនលឿននៅ Nardò ប្រទេសអ៊ីតាលី និងពេលវេលាដ៏ល្អបំផុត នៅក្នុងកំណត់ត្រារបស់វានៅម៉ោង ៧:៤២ នាទីនៅលើ Nürburgring-Nordschleife ប្រទេសអាល្លឺម៉ង់។
ព្រឹត្តិការណ៍បំបែកឯតទគ្គកម្ម បានកើតឡើង នៅមជ្ឈមណ្ឌល Hockenheimring របស់ Porscheដែលកំពុងរៀបចំជាមួយប្រព័ន្ធ ធារាសាស្ត្រដើម្បីផ្តល់ទឹកនៅលើផ្លូវ សម្រាប់ការធ្វើឲ្យមានៅភាពរអិល ៕ដោយ៖លី ភីលីព