ព័ត៌មានអន្តរជាតិ

មកដល់ពេលនេះលោក Putin នៅមិនទាន់ប្រើប្រាស់ វ៉ាក់សាំងដែលផលិតឡើង ដោយរុស្សីនៅឡើយទេ

បរទេសៈទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថាអស់រយៈពេលប៉ុន្មានខែហើយដែលលោកប្រធានាធិបតីរុស្សី Vladimir Putin នៅមិនទាន់ត្រូវ
បានគេចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ១៩ ដែលមានឈ្មោះថា Sputnik V នោះនៅឡើយទេ។

លោកប្រធានាធិបតីរូបនេះធ្លាប់បានប្រកាសថា វាគឺជាវ៉ាក់សាំងកូវីដ១៩ដំបូងបំផុតលើលោកនិងថែមទាំងបានអនុញ្ញាតិឲ្យកូនស្រីរបស់គាត់ជាមនុស្សដំបូងដែលទទួលយក
វ៉ាកសាំងនេះដែរប៉ុន្តែនៅថ្ងៃនេះវិមានក្រមឡាំងបាននិយាយថាលោក Putin មិនទាន់ប្រើប្រាស់វាដោយសារ Sputnik V នៅមិនទាន់ឈានដល់ដំណាក់កាលចុងក្រោយ
នៃការធ្វើតេស្តនៅឡើយទេ។

អ្នកនាំពាក្យរបស់វិមានក្រមឡាំងលោក Dmitry Peskov បាននិយាយក្នុងអំឡុងពេល ដែលលោកបានរាយការណ៍ព័ត៌មានទៅកាន់ក្រុមអ្នកកាសែតថាវ៉ាក់សាំងគឺនៅមិនទាន់
ត្រូវបានផលិតនៅឡើយទេហើយប្រធានាធិបតី លោក Putin គឺនឹងមិនទទួលការចាក់ដូចទៅនឹងអ្នកស្ម័គ្រចិត្តដែរប៉ុន្តែជឿជាក់ថាក្រុមអ្នកធ្វើការ ជួរមុខឲ្យក្រសួងសុខាភិបាល មួយចំនួន
ហើយដែលបានទទួលប្រើប្រាស់វ់ាក់សាំងមួយ ប្រភេទនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top