ព័ត៌មានអន្តរជាតិ

ជនជាតិអាមេរិក ភាគច្រើនជឿជាក់ថា ពិភពលោក នឹងមានពណ៌បៃតង ជាងមុននៅឆ្នាំ ២០៤២

អាមេរិក ៖ ឆ្នាំ២០២០ ប្រហែល ជាលំបាកណាស់ ប៉ុន្តែប្រជាជនអាមេរិក ជាច្រើនកំពុងតែទន្ទឹងរង ចាំអនាគតដ៏ប្រសើរមួយ ហើយ ពណ៌បៃតងកាន់តែប្រសើរឡើង ប្រសិនបើយើង ផលិតកាកសំណល់សូន្យ ដោយប្រកាន់ខ្ជាប់របបអាហារ ដែលមានមូលដ្ឋានលើរុក្ខជាតិ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល។

ការស្ទង់មតិថ្មីមួយបង្ហាញថា ៥៩ ភាគរយអាចមើលឃើញផែនដី ដែលមិនប៉ះពាល់ដល់បរិស្ថានទាំងស្រុង នៅឆ្នាំ២០៤២ ប៉ុន្តែភាគច្រើនយល់ថា វាអាចទៅរួចប្រសិនបើយើង ទាំងអស់គ្នាធ្វើការជាមួយគ្នា ។ គំនិតនៃការទៅបៃតង គឺផលិតកាកសំណល់សូន្យ និងដំណើរការថាមពលកកើតឡើងវិញ រួមជាមួយការប្តូរឡាន ជិះកង់ ឬដើរ និងទទួលយករបបអាហារ ដែលមានមូលដ្ឋានលើរុក្ខជាតិ ។

ក្នុងចំណោមវិធីដើម្បីបង្កើតពិភពលោក ឲ្យកាន់តែប្រសើរអ្នកឆ្លើយសំណួរ ៧០ ភាគរយជឿថា ការប្រែប្រួលអាកាស ធាតុ គឺជាការគំរាមកំហែងធំបំផុតតែមួយ ដែលមនុស្សជាតិកំពុងប្រឈមមុខ ។ ការសិក្សានេះធ្វើឡើងដោយ Cool Effect បានស្ទង់មតិ លើមនុស្ស ពេញវ័យ ២០០០ នាក់រស់នៅសហរដ្ឋអាមេរិក ដើម្បីយល់ពីអារម្មណ៍ របស់ជនជាតិអាមេរិក ចំពោះការប្រែប្រួលអាកាសធាតុ និងជំហាន ដែលពួកគេមានឆន្ទៈក្នុងការប្រយុទ្ធប្រឆាំង នឹងផលប៉ះពាល់របស់វា ។

ចម្លើយខាងលើសម្រាប់ អ្វីដែលពិភពលោកមានបរិស្ថានពេញ លេញ គឺស្មើ ៥៧ ភាគរយសម្រាប់កាកសំណល់សូន្យ និងមិនប្រើប្រាស់អ្វីក្រៅពីថាមពលកកើតឡើងវិញ។ប្រហែលជា ៥២ ភាគរយបាននិយាយថា ហាមឃាត់ប្លាស្ទិកដែលប្រើតែមួយ ដែលជាច្បាប់នៅក្នុងរដ្ឋចំនួន ៨ បច្ចុប្បន្ន ៕ ដោយ៖លី ភីលីព

Most Popular

To Top