ព័ត៌មានអន្តរជាតិ

ថៃ ព្រមានឈប់ទិញអគ្គិសនីពីឡាវ ដោយសារផលប៉ះពាល់ ទៅលើទន្លេមេគង្គ

ប្រទេសថៃ៖ រដ្ឋាភិបាលប្រទេសថៃ កាលពីថ្ងៃអង្គារ បានគំរាមថា មិនទិញថាមពលអគ្គិសនី ពីទំនប់វារីអគ្គិសនី Sanakham នៅប្រទេសឡាវទេ បន្ទាប់ពីដឹងថាគម្រោងនេះ អាចនឹងប៉ះពាល់ដល់ទន្លេមេគង្គ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា អគ្គលេខាធិការការិយាល័យ ធនធានទឹកជាតិរបស់ថៃ គឺលោក Somkiat Prajamwong បាននិយាយនៅថ្ងៃអង្គារ បន្ទាប់ពីមានសិក្ខាសាលាមួយ ស្តីពីទន្លេមេគង្គក្នុងទីក្រុងបាងកកថា ទឹកដីរបស់ប្រទេស គឺជាក្តីបារម្ភដ៏ធំបំផុតរបស់យើង។

លោកបន្តថា «យើងនឹងមិនយល់ព្រម ចំពោះគម្រោងនេះទេ ដរាបណាយើង មិនមានភ័ស្តុតាងច្បាស់លាស់ ដែលព្រំដែន មិនត្រូវបានប៉ះពាល់នោះ»។

លោក Somkiat បាននិយាយថា គណៈរដ្ឋមន្រ្តីបានយល់ព្រម កាលពីថ្ងៃច័ន្ទថា លោក Prawit Wongsuwon ឧបនាយករដ្ឋមន្ត្រី នឹងបង្ហាញជំហរជាផ្លូវការ របស់រដ្ឋាភិបាល ប្រឆាំងនឹងគម្រោងនេះ នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី ជាក់ស្តែងនៅថ្ងៃពុធ។

លោកបាននិយាយថា អាជ្ញាធរថៃមានការព្រួយបារម្ភថា ទីតាំងទំនប់វារីអគ្គិសនីជិតនឹងទន្លេ ដែលតែងតែត្រូវបានគេប្រើ ដើម្បីបោះបង្គោលព្រំដែនថៃ – ឡាវ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top