សេអ៊ូល៖ របាយការណ៍មួយ បានបង្ហាញនៅថ្ងៃសុក្រនេះថា ពាណិជ្ជកម្មរបស់កូរ៉េខាងជើង ជាមួយប្រទេសចិន បានធ្លាក់ចុះជាង ៧០ ភាគរយក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ដោយសារការបិទព្រំដែន របស់ទីក្រុងព្យុងយ៉ាង ជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។
យោងតាមរបាយការណ៍ របស់សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) បានឱ្យដឹងថា ការនាំចេញ និងការនាំចូលរវាងប្រទេសទាំងពីរ បានឈានដល់ ៥៣០ លានដុល្លារអាមេរិក ក្នុងរយៈពេលពីខែមករា ដល់ខែកញ្ញា ពោលគឺធ្លាក់ចុះ ៧៣ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។
ការនាំចេញរបស់កូរ៉េខាងជើង ទៅកាន់ដៃគូសេដ្ឋកិច្ចធំបំផុតរបស់ខ្លួន បានហក់ឡើង ៧០ ភាគរយស្មើនឹង ៤៦ លានដុល្លារ ដោយការនាំចូលរបស់ខ្លួន បានធ្លាក់ចុះ ៧៣ ភាគរយស្មើនឹង ៤៩០ លានដុល្លារ។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បានរក្សាការបិទព្រំដែនយ៉ាងតឹងរ៉ឹង ជាមួយប្រទេសចិន ចាប់តាំងពីដើមឆ្នាំនេះ ហើយបានអះអាងថា គ្មានមេរោគឆ្លង នៅក្នុងប្រទេសរបស់ខ្លួននោះឡើយ៕ ដោយ៖ ឈូក បូរ៉ា