ព័ត៌មានអន្តរជាតិ

ទីប្រឹក្សាសន្ដិសុខ ប្រធានាធិបតី អំពាវនាវ ឲ្យកូរ៉េខាងត្បូង-ជប៉ុន សហការគ្នា ដើម្បីទប់ស្កាត់សង្គ្រាមត្រជាក់ថ្មី

សេអ៊ូល៖ ទីប្រឹក្សាសន្តិសុខពិសេសរបស់ប្រធានាធិបតីលោក មូន ជេអ៊ីន កាលពីថ្ងៃព្រហស្បតិ៍បានអំពាវនាវឱ្យប្រទេសជប៉ុន សហការជាមួយកូរ៉េខាងត្បូង ក្នុងការទប់ស្កាត់“ សង្គ្រាមត្រជាក់ថ្មី” ចំពេលមានការប្រកួតប្រជែងរវាងចិន និងអាមេរិក កាន់តែខ្លាំងឡើង។

លោកមូន ជុងអ៊ីន ទីប្រឹក្សាពិសេសផ្នែកកិច្ចការការទូត បានធ្វើការកត់សម្គាល់នៅក្នុងសិក្ខាសាលានិមិត្មជាមួយអ្នកជំនាញជប៉ុន និងកូរ៉េខាងត្បូង ដោយជំរុញឱ្យទីក្រុងសេអ៊ូល និងតូក្យូបញ្ចុះបញ្ចូលទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនឱ្យចៀសវាង ការកើនឡើងភាពតានតឹង។

លោកបានលើកឡើងថា“ ប្រសិនបើកូរ៉េខាងត្បូងនិងជប៉ុន សហការគ្នា វានឹងមានកន្លែង សម្រាប់ការសម្របសម្រួលរវាងសហរដ្ឋអាមេរិក និងចិន” ។

ទីប្រឹក្សារូបនេះក៏បានអំពាវនាវឱ្យមេដឹកនាំកូរ៉េខាងត្បូង ចិន និងជប៉ុន រៀបចំកិច្ចប្រជុំកំពូលត្រីភាគីនៅខែធ្នូ ដោយលើកឡើងថា សហរដ្ឋអាមេរិក និងចិន នឹងមិនអាចប្រឈមមុខដាក់គ្នាបានទេ នៅពេលមានកិច្ចសហប្រតិបត្តិការពង្រឹង ប្រទេសទាំង៣៕ដោយ ឈូក បូរ៉ា

Most Popular

To Top