ព័ត៌មានអន្តរជាតិ

លោក បៃដិន ត្រូវជំរុញឲ្យបន្តសន្ធិសញ្ញា អាវុធអាមេរិក-រុស្ស៊ី សម្រាប់រយៈពេល៥ឆ្នាំ ពេញ ដោយគ្មានលក្ខខណ្ឌ

បរទេស ៖ អ្នកតស៊ូមតិគាំទ្រការគ្រប់គ្រងអាវុធ តាមសេចក្តីរាយការណ៍ កំពុងតែជំរុញប្រធានាធិបតី ជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន ឲ្យបន្តសន្ធិសញ្ញាអាមេរិក-រុស្ស៊ីចុងក្រោយ ដែលកំណត់ចំនួន ការប្រើអាវុធនុយក្លេអ៊ែ យុទ្ធសាស្ត្រ សម្រាប់រយៈពេល៥ឆ្នាំ ប៉ុន្តែអ្នកជំនាញខ្លះ បានលើកឡើងថា ប្រធានាធិបតីជាប់ឆ្នោត គួរតែបន្តក្នុងរយៈពេលខ្លីជាងនោះ ដើម្បីរក្សាអនុភាព លើទីក្រុងមូស្គូ ។

ដោយត្រូវឡើងកាន់តំណែង នៅថ្ងៃទី២០ ខែមករា លោក បៃដិន ប្រឈមមុខនឹងការត្រូវ សម្រេចចិត្តភា្លមៗមួយ ថាតើត្រូវបន្តសន្ធិសញ្ញា 2010 New START ដែលត្រូវផុតកំណត់ក្នុងរយៈពេល១៦ថ្ងៃក្រោយ ធ្វើឲ្យទីក្រុងវ៉ាស៊ីនតោននិងទីក្រុងមូស្គូ ដាក់ពង្រាយប្រើដោយសេរី នូវចំនួនគ្មានដែនកំណត់នៃក្បាលគ្រាប់នុយក្លេអ៊ែយុទ្ធសាស្ត្រ មីស៊ីន និងនាវាមុជទឹកនិងយន្តហោះទម្លាក់គ្រាប់ ដែលប្រើប្រាស់សម្រាប់ផ្ទុកអាវុធទាំងនោះ។

ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ ក្រុមផ្នែកផ្ទេរអំណាចរបស់លោក បៃដិន បដិសេធមិនធ្វើការឆ្លើយតប ចំពោះសំណើសុំការអត្ថាធិប្បាយ ស្តីពីលិខិតដែលមានអ្នកចុះហត្ថលេខានានា មានទាំងសមាគមគាំទ្រការគ្រប់គ្រងអាវុធ ក្លិប Sierra Club ក្រុមប្រឹក្សាសម្រាប់ពិភពលោកគួរឲ្យចង់រស់នៅ និងមហាវិហារសហមេតូឌីស៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top