អង់គ្លេស៖ សត្វអណ្តើកដឹកឈើមួយក្បាល ដែលមានទម្ងន់ ៣៥០ ផោន ត្រូវបានគេជួយសង្គ្រោះ នៅលើឆ្នេរ Cape Cod បន្ទាប់ពីក្រុមមន្រ្តីបានរកឃើញថា សត្វប្រភេទឡើងត្រជាក់ ហើយមិនអាចដកដង្ហើមនៅលើច្រាំងបាន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
យោងតាមសេចក្តីថ្លែងការណ៍មួយ ពីដែនជម្រកសត្វព្រៃ Wellfleet ឆ្នេរសមុទ្រនៃរដ្ឋ Massachusetts បាននិយាយថា សត្វល្មូននេះ ស្ថិតក្នុងចំណោមសត្វអណ្តើកជាង១៥០ ក្បាលផ្សេងទៀត ត្រូវបានជាប់នៅលើឆ្នេរខ្សាច់ ក្នុងតំបន់នេះក្នុងរយៈពេល២ឬ៣ថ្ងៃ។
សត្វនេះ ត្រូវបានដឹកទៅកាន់ទីជម្រក យ៉ាងឆាប់រហ័សហើយ បន្ទាប់មកត្រូវបានផ្ទេរ ទៅមជ្ឈមណ្ឌលថែទាំសត្វ របស់អាងចិញ្ចឹមសត្វអង់គ្លេសថ្មី ដែលជាកន្លែងកំពុងព្យាបាល។
ក្រុមមន្រ្តីនិយាយថា វាជារឿងកម្រណាស់ សម្រាប់អណ្តើកសមុទ្រពេញវ័យ ត្រូវជាប់គាំង នៅរដូវស្លឹកឈើជ្រុះបែបនេះ។
USA Today បានរាយការaណ៍ថា អណ្តើកសមុទ្រ ត្រូវបានជាប់គាំង ក្នុងរដូវស្លឹកឈើជ្រុះនៅពេល ពួកគេមិនអាចចេញដំណើរពី Cape Cod Bay បន្ទាប់ពីធ្វើចំណាកស្រុក ទៅកាន់ដែនទឹកដែលមានទឹកក្តៅ។
ទោះបីជាវាមិនមែនជារឿងចម្លែក សម្រាប់អណ្តើកឈើធំៗ ក៏ដោយ ក៏មន្រ្តីបន្តថា ព្រឹត្តិការណ៍បែបនេះ កើតឡើងតែក្នុងខែត្រជាក់ ដែលចាប់ផ្តើមពីខែធ្នូ៕ ដោយ៖លី ភីលីព