បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថាប្រទេសចិនបានដាក់បន្ថែមពន្ធទៅលើផលិតផលស្រាក្រហមរបស់ប្រទេសអូស្ត្រាលី ដល់ទៅ២១២ភាគរយ
ហើយដែលវានឹងចាប់ផ្តើមអនុវត្តចាប់ពី ថ្ងៃសៅរ៍នេះតទៅ។
យោងតាមការបញ្ជាក់របស់ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បាននិយាយថាការសម្រេចចិត្តនេះនឹងធ្វើឡើងដើម្បីអាចធ្វើការវាស់វែងទៅលើផលិតទាំងអស់ របស់ប្រទេស
អូស្ត្រាលីដែលក្នុងនោះពន្ធទៅលើផលិតផល ស្រាក្រហមនេះត្រូវបាន គេមើលឃើញថាបានកើនឡើងពី១០៧ភាគរយ ទៅ២១២ភាគរយ។
គួរឲ្យដឹងដែរថាមួយរយៈចុងក្រោយនេះ ស្ថានភាពទំនាក់ទំនងរវាងប្រទេសទាំងពីរគឺមានភាពតានតឹងដាក់គ្នាខ្លាំងមែនទែនក្រោយពេល ដែលអូស្ត្រាលីនិងនាយករដ្ឋមន្ត្រី
របស់ខ្លួនតែងតែបានធ្វើការទាមទារឲ្យមាន ការស៊ើបអង្កេតទៅលើបញ្ហារាតត្បាតដំបូងនៃកូវីដ១៩នៅក្នុងទីក្រុងវ៉ូហានដែលវាបាន ធ្វើឲ្យចិនមានភាពមិនសប្បាយចិត្តខ្លាំង
ឡើយ៕
ប្រែសម្រួល៖ស៊ុនល