បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា គ្រោងឆ្អឹងត្រីបាឡែនមួយ ដែលត្រូវបានថែរក្សា ស្ទើរតែល្អឥតខ្ចោះត្រូវបានគេគិតថា មានអាយុចន្លោះពី ៣០០០ ទៅ ៥០០០ឆ្នាំមុននោះ គឺត្រូវបានគេរកឃើញ នៅក្នុងប្រទេសថៃកាលពីពេលថ្មីៗនេះ។
ឆ្អឹង របស់វាមួយចំនួន ត្រូវបានគេប្រទះឃើញដំបូង តាំងតែពីដើមខែវិច្ឆិកាមកម្ល៉េះត្រង់ ចំណុចប្រមាណជា១២គីឡូម៉ែត្រ ឆ្ងាយពីឆ្នេរភាគខាងលិច នៃទីក្រុងបាងកកហើយ តាមអ្នកជំនាញ ជឿជាក់ថាគ្រោងឆ្អឹង ដែលមានប្រវែង១២ម៉ែត្រនេះ គឺជាត្រីប្រភេទ Bryde ។
គ្រោងឆ្អឹងនិងរូបថតជាច្រើនសន្លឹក ត្រូវបានរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក Varawut Silpa-archa បង្ហោះអាចឲ្យគ្រប់គ្នាមើលឃើញថា មានរូបរាងពេញលេញ ដូចទៅនឹងទ្រង់ទ្រាយដើម៕
ប្រែសម្រួល៖ស៊ុនលី


