ហ្សឺណែវ៖ មន្រ្តីអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសនានាដែលមានការថយចុះ ចំនួនករណីឆ្លងនៃជំងឺកូវីដ-១៩ នៅតែត្រូវយកចិត្តទុកដាក់ខ្ពស់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព៏ត៌មាន ចិនស៊ិនហួ។
លោកស្រី Maria Van Kerkhove ប្រធានផ្នែកបច្ចេកទេស នៃសុខភាពរបស់អង្គការ សុខភាពពិភពលោក បានលើកឡើងថា“ ទោះបីជាចំនួនករណី មានការថយចុះក៏ដោយ ក៏ប្រទេសទាំងអស់ចាំបាច់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់។ អ្នកបានដឹងពីរឿងនេះពីមុនមក ប៉ុន្តែយើងពិតជាចាំបាច់ ត្រូវសង្កត់ធ្ងន់ម្តងទៀត”។
លោកស្រី Van Kerkhove បានបន្ថែមថា “វាជាការប្រសើរណាស់ ដែលឃើញវិធានការណ៍ មានប្រសិទ្ធិភាព ហើយករណីឆ្លងមានការធ្លាក់ចុះ ប៉ុន្តែវាមិនមែនជាពេលវេលា ដែលត្រូវបញ្ឈប់នោះទេ។
ករណីឆ្លងជំងឺកូវីដ-១៩ ជាសកលគ្របដណ្តប់លើផ្ទៃ ប្រទេសនានា បានកើនឡើងដល់ ៦១ លាននាក់ ជាមួយនឹងចំនួនអ្នកស្លាប់ដល់ទៅ ១,៤ លាននាក់៕
ដោយ ឈូក បូរ៉ា