សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ប្រទេសប្រេស៊ីល បានចុះក្នុងបញ្ជី ដែលមានអ្នកស្លាប់បន្ថែមទៀតដោយសារជំងឺកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ដោយសារជំងឺនៅទូទាំងប្រទេសកើនឡើងដល់១៧២.៥៦១នាក់ ។
ទន្ទឹមនឹងនេះដែរ មានករណីថ្មីចំនួន៥១.៩២២នាក់ ត្រូវបានកត់ត្រា ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺនៅទូទាំងប្រទេសកើនឡើងដល់៦.២៩០.២៧២នាក់ ។
នៅក្នុងខែវិច្ឆិកា បានកើនឡើងនៅតាមមន្ទីរពេទ្យ ដែលបានសង្កេតឃើញយ៉ាងហោចណាស់០៩រដ្ឋ ក្នុងនោះរាប់បញ្ចូលទាំង សៅប៉ូឡូ ដែលប៉ះពាល់ខ្លាំងជាងគេនៅក្នុងប្រទេស ដែលមានអ្នកស្លាប់ចំនួន៤២.០៤៨នាក់ដោយសារជំងឺនេះ ។
ប្រេស៊ីល ជាប្រទេសមានអ្នកឆ្លងជំងឺជាលើកទី៣នៅក្នុងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា និងមានអ្នកស្លាប់ខ្ពស់លំដាប់ទី២ដោយសារជំងឺ បន្ទាប់ពីសហរដ្ឋអាមេរិក ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា