តូក្យូ៖ មន្ត្រីការិយាល័យខុទ្ទកាល័យបានឲ្យដឹងថា ប្រទេសជប៉ុន នឹងកំណត់កូតា ៣៥ ភាគរយសម្រាប់បេក្ខជនសភាជាស្ត្រីនៅឆ្នាំ២០២៥ ដោយសង្ឃឹមថា ការកំណត់គោលដៅជាក់លាក់នឹងជំរុញសមភាពយេនឌ័រនៅក្នុងពិភពនយោបាយ។
ប្រទេសជប៉ុន ដែលស្ថិតនៅលើឆាកពិភពលោកទាក់ទងនឹងសមភាពយេនឌ័រ និងភាពស្មើភាពគ្នាមានគោលបំណង ដើម្បីបង្កើនការតំណាងជាស្ត្រីក្នុងចំណោមសមាជិកសភា និងមន្រ្តីរាជការក៏ដូចជាមុខតំណែងជាអ្នកគ្រប់គ្រងក្នុងអាជីវកម្មឯកជន និងផែនការផ្សេងទៀតក្នុងគណៈរដ្ឋមន្រ្តីរបស់លោកនាយករដ្ឋមន្រ្តី Yoshihide Suga នឹងអនុម័តនៅខែធ្នូ ដើម្បីកែប្រែគោលដៅបច្ចុប្បន្ន។
មានតែ ១៧,៨ ភាគរយនៃបេក្ខជន សម្រាប់តំណាងរាស្ត្រជាស្ត្រីនៅក្នុងការបោះឆ្នោតថ្មីៗបំផុតក្នុងឆ្នាំ២០១៧ ទោះបីជាការបោះឆ្នោតនៅឆ្នាំ២០១៩ សម្រាប់សមាជិកក្រុមប្រឹក្សាមានភាពល្អប្រសើរបន្តិច ដោយមានបេក្ខជនស្ត្រីមាន ២៨,១ ភាគរយ វានៅតែទាបជាងគោលដៅ ៣៥ ភាគរយ ដែលបានដាក់ចេញនៅក្នុងផែនការកែសម្រួលថ្មី៕ដោយ ឈូក បូរ៉ា