ម៉ាដាហ្គាស្កា៖ ក្រុមអ្នកបុរាណវិទ្យា បាននិយាយថា បក្សីចម្លែកមួយមានទំហំប៉ុនសត្វក្អែក ដែលបានហោះហើរកាលពី ៦៨ លានឆ្នាំមុនមើលទៅ ដូចជាកេងកង ត្រូវបានគេរកឃើញនៅម៉ាដាហ្គាស្កា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
សត្វ Dubbed Falcatakely មានចំពុះតូចរាងកោង និងពន្លូតជាមួយធ្មេញតែមួយជួរ។ ការលើកឡើងនិយាយថា វាមានដំណាក់កាលមធ្យម នៃការវិវត្ដន៍នៅពេលសត្វបក្សីសម័យថ្មី បានផុសចេញពី ជីដូនជីតាឌីណូស័រនៅលើដី។
ហ្វូស៊ីលទោលគឺជាគ្រោងឆ្អឹង នៃប្រភេទសត្វនេះ ដែលផ្តល់នូវភ័ស្តុតាងស្ដើងៗ នៃលលាដ៍ក្បាល ពិសេសមួយទៀត ត្រូវបានគេកម្ទេចចូល ទៅក្នុងភក់រុំព័ទ្ធ ជុំវិញកូរ៉ាញ៉ូមជារៀងរហូត។
ម៉ាដាហ្គាស្ការនៅគ្រានោះ សត្វស្លាបនៅរស់រានមានជីវិត ជាមួយសត្វចម្លែក ដោយសារតែផ្នែកមួយ នៃភាពឯកាភូមិសាស្ត្ររបស់ខ្លួន បន្ទាប់ពីការបែកបាក់ ពីឥណ្ឌាដីគោកកាលពី ៨៨ លានឆ្នាំមុន បានបញ្ជូនការវិវត្តន៍ហួសកម្រិត។ កោះនេះស្ថិតនៅលើ ឆ្នេរសមុទ្រខាងកើតនៃទ្វីបអាហ្រ្វិក និងជាដែនដីត្រូពិក ដែលមានប្រភេទសត្វជាច្រើន ប៉ុន្តែនៅចុងជ្រលងនៅពេល Falcatakely រស់នៅតំនប់ពាក់កណ្តាលស្ងួត និងមានរដូវ។
អាកាសធាតុ និងភាពឯការបស់វាមានន័យថា បក្សីដែលមានលក្ខណៈ ដូចសត្វកេងកងបែបមិនធម្មតា រស់នៅក្បែរសត្វក្រពើស៊ីរុក្ខជាតិ និងថនិកសត្វយក្ស សម័យបុរាណដូចជាសត្វ Adalatherium៕ ដោយ៖លី ភីលីព