ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីឥណ្ឌា ធ្វើទស្សនកិច្ច កន្លែងផលិតថ្នាំវ៉ាក់សាំងកូវីដ១៩សំខាន់ៗ ស្របពេលករណីឆ្លងកើនខ្លាំងឡើង

បរទេស៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី តាមសេចក្តីរាយការណ៍ បានធ្វើទស្សនកិច្ច ទីតាំងអភិវឌ្ឍផលិតថ្នាំវ៉ាក់សាំង ឈានមុខគេនានាក្នុងប្រទេស នៅថ្ងៃសៅរ៍ម្សិលមិញនេះ ស្របពលដែលករណីឆ្លងមេរោគកូរ៉ូណា នៅតែបន្តកើនឡើងជាលំដាប់។

លោក ម៉ូ ឌី បានធ្វើដំណើរទៅកាន់ទីក្រុងចំនួន៣ និងបានធ្វើទស្សនកិច្ច ទីតាំងក្រុមហ៊ុនផលិតឱសថ Zydus Cadila នៅក្នុងទីក្រុង Ahmedabad ស្ថិតនៅភាគខាងលិចប្រទេស ទីតាំងរោងចក្រផលិតឱសថ Bharat Biotech ក្នុងក្រុង Hyderabad ស្ថិតនៅភាគខាងត្បូងប្រទេស និងវិទ្យាស្ថាន Serum Institute ស្ថិតនៅក្នុងទីក្រុង Pune។

គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍ ប្រទេសឥណ្ឌា រហូតមកទល់ពេលបច្ចុប្បន្ននេះ បានកត់ត្រាករណីឆ្លងជម្ងឺកូវីដ១៩ ចំនួន៩,៣៥លានករណី ជាលំដាប់ថ្នាក់លេខពីរ បន្ទាប់ពីសហរដ្ឋអាមេរិក ហើយនៅថ្ងៃសៅរ៍ម្សិលមិញនេះ វាបានរាយការណ៍ នូវករណីឆ្លងថ្មីចំនួន៤១,៣២២ករណី និងករណីស្លាប់ចំនួន៤៨៥៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top