ព័ត៌មានអន្តរជាតិ

កិច្ចពិភាក្សា រវាងអ៊ីស្រាអែល និងលីបង់ស្តីពីព្រំដែន សមុទ្រត្រូវបានផ្អាក

បរទេស៖ ប្រភពសន្តិសុខលីបង់ និងមន្ត្រីអ៊ីស្រាអែលមួយរូបបាននិយាយប្រាប់ថា កិច្ចពិភាក្សាសម្របសម្រួល ដោយសហរដ្ឋអាមេរិក រវាងលីបង់និងអ៊ីស្រាអែល ដែលគ្រោងនឹងធ្វើនៅថ្ងៃពុធសប្ដាហ៍នេះនោះ ត្រូវបានផ្អាកជាបណ្ដោះអាសន្នសិន រហូតដល់មានការជូនដំណឹងបន្ថែមទៀត។

ប្រទេសអ៊ីស្រាអែលនិងប្រទេសលីបង់ ដែលជាសត្រូវនឹងគ្នាជាយូរមកហើយនោះ បានចាប់ផ្តើមធ្វើកិច្ចចរចាគ្នានៅក្នុងខែតុលា ដោយមានគណៈប្រតិភូជួបជុំគ្នានៅមូលដ្ឋាន អង្គការសហប្រជាជាតិ ដើម្បីព្យាយាមដោះស្រាយជម្លោះ ស្តីពីព្រំដែនសមុទ្រ ដែលធ្វើការរុករកអ៊ីដ្រូកាបូន នៅក្នុងតំបន់សម្បូរដោយឧស្ម័ន។

ប្រភពលីបង់បាននិយាយថា មន្ត្រីសម្រួបសម្រួលសហរដ្ឋអាមេរិក ដែលបានជូនដំណឹងដល់ភាគីលីបង់ស្តីពីការផ្អាកនេះ នឹងធ្វើការទាក់ទំនងទ្វេភាគី ជាមួយភាគីទាំងពីរ ចំណែកមន្ត្រីអ៊ីស្រាអែល បានធ្វើការបញ្ជាក់អំពីការផ្អាកនោះ ប៉ុន្តែបាននិយាយថា លោកមិនអាចផ្តល់សេចក្តីលម្អិតបន្ថែមនោះទេ៕

Most Popular

To Top