ព័ត៌មានអន្តរជាតិ

ចិននិយាយថា សង្ឃឹមអាមេរិក នឹងមិនបង្កើតឧបសគ្គ ចំពោះសហប្រតិបត្តិការ

បរទេស៖ ដើម្បីជាការឆ្លើយតប ចំពោះសេចក្តីរាយការណ៍ ដែលថា ទីក្រុងវ៉ាស៊ីនតោន ត្រៀមនឹងបន្ថែមក្រុមហ៊ុនចិន SMIC និង CNOOC ចូលក្នុងបញ្ជីខ្លៅការពារជាតិនោះ ប្រទេសចិន នៅថ្ងៃចន្ទនេះ បាននិយាយថា ខ្លួនសង្ឃឹមថា សហរដ្ឋអាមេរិក នឹងមិនបង្កើតរនាំង និងឧបសគ្គដល់សហប្រតិបត្តិការ។

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានថ្លែងយ៉ាងដូច្នោះ នៅក្នុងសន្និសីទកាសែតមួយ នៅក្នុងទីក្រុងប៉េកាំង នាថ្ងៃចន្ទនេះ។

គួរបញ្ជាក់ថា យោងតាមឯកសារមួយ និងប្រភពនានា រដ្ឋបាលលោក ត្រាំ បានត្រៀមបន្ថែម កំពូលក្រុមហ៊ុន ផលិតបន្ទះឈីបចិន SMIC និងក្រុមហ៊ុនផលិតប្រេង និងឧស្ម័នជាតិចិន CNOOC ចូលក្នុងបញ្ជីខ្មៅ ពីបទពាក់ព័ន្ធជាមួយយោធាចិន រារាំងមិនឲ្យវិនិយោគិនអាមេរិក រកស៊ីជាមួយ និងបង្កភាពតានតឹង ជាមួយទីក្រុងប៉េកាំង ក្នុងពេលប៉ុន្មានសប្ដាហ៍មុន ប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន ឡើងកាន់តំណែង៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top