ព័ត៌មានអន្តរជាតិ

ឆ្នាំ១៨១៨ ជាឆ្នាំដែល Illinois ក្លាយជារដ្ឋទី២១ របស់អាមេរិក

ទោះបីជារដ្ឋ Illinois កាលពីដើមឡើងមាន បញ្ហាប្រឈម តែមួយគត់គឺវត្តមាននៃក្រុមជនអន្តោប្រវេសន៍ដែលបានផ្លាស់មករស់នៅទីនេះ តែមិនមានភាពស៊ាំគ្នា ជាមួយដីនិងបន្លែនៃតំបន់នោះក៏ដោយប៉ុន្តែក្នុងពេលដ៏ឆាប់រហ័សតំបន់នេះ បានរីកចម្រើនទៅជាតំបន់ មានសភាពអ៊ូអរនិងប្រជាពលរដ្ឋយ៉ាងច្រើហើយក្រោយមក នាថ្ងៃទី៣ខែធ្នូឆ្នាំ១៨១៨ Illionois បានក្លាយទៅជារដ្ឋផ្លូវការទី២១របស់សហរដ្ឋអាមេរិក។

នៅពេលដែលរដ្ឋ Illinois ត្រូវបានគេផ្តល់ភាព ជារដ្ឋនៅក្នុងឆ្នាំ ១៨១៨ ចំនួនប្រជាជននៅទីនោះមានប្រហែលតែ៣៥០០០នាក់ប៉ុណ្ណោះហើយ ភាគច្រើនទឹកដីភាគច្រើននៅតែមិនមានអ្នកទៅដល់និងរស់នៅនៅឡើយ។ បន្តិចម្តងទោះជាយ៉ាងណាក៏ ដោយកសិកររដ្ឋ Illinois មួយចំនួនដែលជួបភាពលំបកានៅក្នុងការភ្ជួររាស់ដីស្រែ ប៉ុន្តែអ្វីដែលគេបានរកឃើញនោះគឺថាដីនេះអាចផ្តល់តម្លៃច្រើនបំផុតជាងអ្វី ដែលពួកគេរំពឹងទុក។

នៅឆ្នាំ១៨៤០ចំនួនប្រជាពលរដ្ឋក្នុងរដ្ឋ Illionois បានផ្លាស់ប្តូរទិសដៅទៅរស់នៅ ក្នុងតំបន់ភាគខាងជើងកាន់តែ ច្រើនឡើងហើយដង់ស៊ីតេរបស់គេ បានកើនឡើង ទៅដល់១៨នាក់ក្នុងមួយម៉ែត្រការ៉េហើយទីនោះបានក្លាយទៅជាតំបន់ ដែលមានសក្តានុពល ផ្នែកកសិកម្មបំផុតនៃសហរដ្ឋអាមេរិក៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top