បរទេស ៖ នៅក្នុងកិច្ចព្រមព្រៀងមួយ ដែលក្រសួងការពារជាតិ អាមេរិក ប្រកាសនៅថ្ងៃចន្ទសប្ដាហ៍នេះ សហរដ្ឋអាមេរិក និងប្រទេសអូស្ត្រាលី នៅពេលខាងមុខឆាប់ៗនេះ នឹងចាប់ផ្តើមពន្លឿន ការអភិវឌ្ឍនិងធ្វើតេស្ត អាវុធមានល្បឿន វាយប្រហារលឿនជាងសម្លេង នេះបើតាមសម្តីមន្ត្រីរដ្ឋាភិបាល របស់ប្រទេសទាំងពីរ ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ លោក Michael Kratsios ជាអនុរដ្ឋមន្ត្រីការពារជាតិ ស្តីពីរបស់មន្ទីរបញ្ចកោណ ទទួលបន្ទុកស្រាវជ្រាវនិងវិស្វកម្ម បាននិយាយថា “គោលគំនិតនេះ នឹងមានសារៈសំខាន់ ចំពោះអនាគតនៃការស្រាវជ្រាវ និងអភិវឌ្ឍន៍ មីស៊ីលលឿនជាងសម្លេង ដោយធានាឲ្យបានថា សហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត នឹងដឹកនាំពិភពលោក ក្នុងការជំរុញសមត្ថភាព ប្រយុទ្ធប្រឆាំងចំពោះការផ្លាស់ប្តូរនេះ” ។
គួរបញ្ជាក់ថា កម្មវិធីមីស៊ីលលឿន ជាងសម្លេងនេះ ត្រូវបានគេរំពឹងថា នឹងចាប់យកឱកាសសហផលិតកម្ម ដែលក្នុងករណីខ្លះ បានកើតមានរួចរាល់ បាត់ទៅហើយ ដោយសារតែការងាររួមគ្នាពីមុន ក្នុងរយៈពេលចំនួន១៥ឆ្នាំកន្លងទៅ ៕
ប្រែសម្រួល៖ប៉ាង កុង