បរទេស ៖ ប្រទេសចិន កំពុងតែធ្វើការអះអាងថា មហាកំផែនចិន បានលាតសន្ធឹងទៅភាគឦសាន ឆ្ងាយជាងឆ្ងាយជាងការជឿពីមុន ស្របពេលដែលរដ្ឋាភិបាល បន្តលើកម្ពស់មនោសញ្ចេតនាជាតិ និយម ស្របពេលមានការរាតត្បាត មេរោគកូរ៉ូណា ។
រដ្ឋបាលបេតិកភណ្ឌវប្បធម៌ជាតិ របស់ទីក្រុងប៉េកាំង បាននិយាយនៅថ្ងៃចន្ទ លើគេហទំព័ររបស់ខ្លួនថា តំបន់មហាកំផែងរបស់ប្រទេសចិន ដែលកសាងនៅក្នុងអំឡុងរាជវង្សម៉េង ឬក៏នៅចន្លោះសតវត្សទី១៤និងសតវត្សទី១៧នោះ បានលាតសន្ធឹងទៅភាគឦសាន ដល់ជិតឧបទ្វីបកូរ៉េ ។
គួរបញ្ជាក់ថា ទីភ្នាក់ងាររដ្ឋាភិបាលចិន កំពុងតែបង្កើតការអះអាង ស្តីពីមហាកំផែងចិនបែបនេះ បន្ទាប់ពីមេដឹកនាំចិន លោក ស៊ី ជីនពីង តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ថា កូរ៉េពិតជាត្រូវបានប្រើប្រាស់ ជាផ្នែកមួយនៃប្រទេសចិន៕
ប្រែសម្រួល៖ប៉ាង កុង


