ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនGM ពិចារណាឡើងវិញ អំពីគម្រោងភាគហ៊ុន របស់ក្រុមហ៊ុន ផលិតរថយន្ត អគ្គិសនី Nikola

ញូវយ៉ក ៖ ក្រុមហ៊ុន General Motors នឹងមិនចូលរួមក្នុងក្រុមហ៊ុន រថយន្តអគ្គិសនី Nikola ឡើយ ហើយក្រុមហ៊ុន បាននិយាយថា ខ្លួនកំពុងតែរិះ រកមធ្យោបាយមួយ ក្នុងចំណោមយានយន្តម៉ាក Marquee របស់ខ្លួនគឺរថយន្តភីកអាប់ប្រើ ថាមពលអគ្គីសនី និងអ៊ីដ្រូសែន បន្ទាប់ពីក្រុមហ៊ុន GM ទាញការគាំទ្រផ្នែកបច្ចេកវិទ្យា ពីគម្រោងនេះ។

ភាគហ៊ុនរបស់ Nikola បានធ្លាក់ចុះ ២៤ភាគរយ ដូច្នេះក្រុមហ៊ុន Nikola បានចេញផ្សាយលក្ខខណ្ឌថ្មី រវាងក្រុមហ៊ុនសម្រាប់កិច្ចព្រមព្រៀង ផ្គត់ផ្គង់ទាក់ទងនឹងប្រព័ន្ធ កោសិកាប្រេងឥន្ធនៈរបស់ក្រុមហ៊ុន GM ដោយជំនួស កិច្ចព្រមព្រៀងបានចុះហត្ថលេខាក្នុងខែកញ្ញា។ កិច្ចព្រមព្រៀងនោះនឹងធ្វើឲ្យក្រុមហ៊ុន GM មានភាគហ៊ុន ១១ ភាគរយក្នុងក្រុមហ៊ុន Nikola ។

កិច្ចព្រមព្រៀងដំបូង នឹងអនុញ្ញាតឲ្យ Nikola ប្រើរថយន្តដឹកថ្មអគ្គិសនីថ្មីរបស់ក្រុមហ៊ុន GM សម្រាប់រថយន្តភីកអាប់ប្រើថាមពលអគ្គីសនី និងអ៊ីដ្រូសែនហៅថា Badger និងបច្ចេកវិទ្យាស៊ីភ្លើង និងថ្មផងដែរ ។ នោះមិនមែនជាផ្នែកនៃកិច្ចព្រមព្រៀងតទៅទៀតឡើយ ដែលចាំបាច់ធ្វើឲ្យផែនការរបស់ Nikola សម្រាប់ Badger ។

លោក Nikola បាននិយាយថា ខ្លួននឹងចាប់ផ្តើមសងប្រាក់បញ្ញើ បានធ្វើឡើងដោយអតិថិជន ដែលចង់បានការជ្រើសរើសមុន ។ លោក Dan Ives អ្នកវិភាគ Wedbush បាននិយាយថា បើនិយាយឲ្យខ្លីការចុះហត្ថលេខា របស់ក្រុមហ៊ុន GM ជាដៃគូគឺជាវិជ្ជមាន ប៉ុន្តែទីបំផុតគ្មានភាព ជាម្ចាស់ភាគហ៊ុននៃភាគហ៊ុន នៅក្នុងក្រុមហ៊ុន Nikola ឡើយ ៕ដោយ៖លី ភីលីព

Most Popular

To Top