បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន តាមសេចក្តីរាយការណ៍ បានរិះគន់ទីភ្នាក់ងារសេដ្ឋកិច្ច ក្នុងប្រទេសនានា សម្រាប់ការបរាជ័យ ក្នុងការអនុវត្តគោលនយោបាយ ផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រ នៅក្នុងកិច្ចប្រជុំ របស់ការិយាល័យនយោបាយ របស់បក្សកាន់អំណាច។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការ របស់ប្រទេសកូរ៉េខាងជើង Korea Central News Agency បានរាយការណ៍ថា នៅក្នុងកិច្ចប្រជុំនោះ លោក គីម ជុងអ៊ុន បានធ្វើការរិះគន់មិនសំចៃ ចំពោះទីភ្នាក់ងានានា ចំពោះការមិនផ្តល់គោលការ ណែនាំបែបវិទ្យាសាស្ត្រ នៅក្នុងគោលនយោបាយរបស់ពួកគេ។
វានៅមិនទាន់ប្រាកដច្បាស់ទេថា អ្វីជាហេតុការណ៍ពិតប្រាកដ ដែលមេដឹកនាំកូរ៉េខាងជើង កំពុងតែសំដៅដល់ ប៉ុន្តែអ្នកជំនាញនានា បាននិយាយប្រាប់ថា ប្រទេសកុម្មុយនិស្តផ្ដាច់ការមួយនេះ កំពុងតែតស៊ូជំនះ នឹងភាពលំបាកសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ នៅក្នុងឆ្នាំ២០២០៕ ប្រែសម្រួល៖ប៉ាង កុង
