សេអ៊ូល៖ ទិន្នន័យរបស់ធនាគារកណ្តាល បានបង្ហាញនៅថ្ងៃអង្គារនេះថា សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង បានកើនឡើង ក្នុងល្បឿនលឿន ជាងការប៉ាន់ស្មានក្នុងត្រីមាសទី៣ ដោយសារការស្ទុះងើបឡើងវិញ តិចតួចនៃការនាំចេញ ចំពេលមានការឆ្លងរាតត្បាត ជំងឺកូវីដ-១៩។
ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសបានកើនឡើង ២,១ ភាគរយ នៅក្នុងរយៈពេលពីខែកក្កដា ដល់ខែកញ្ញា ពីត្រីមាសមុន នេះបើយោងតាមទិន្នន័យ ពីធនាគារកូរ៉េ (BOK) ។
ទិន្នន័យបានបង្ហាញថា ការអានបង្ហាញ ពីការកើនឡើងបន្តិចបន្តួច ពីការប៉ាន់ស្មានមុន ១,៩ ភាគរយនៃការពង្រីកនៅត្រីមាស ដែលបានប៉ាន់ស្មានក្នុងខែតុលា និងប្រៀបធៀប ជាមួយការធ្លាក់ចុះ ៣,២ ភាគរយនៅក្នុងត្រីមាសទី ២៕ ដោយ៖ ឈូក បូរ៉ា

