ព័ត៌មានអន្តរជាតិ

បច្ចេកវិទ្យាថ្មី ធ្វើឲ្យអវកាសយានិក បំលែងទឹកអំបិលលើភពព្រះអង្គារ ទៅជាអុកស៊ីសែន និងឥន្ធនៈនៅពេលពួកគេ ចុះចតនាឆ្នាំ ២០៣៣

វ៉ាស៊ីនតោន ៖ ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា មានទឹកនៅលើភពព្រះអង្គារ ភាគច្រើនត្រូវកក ដូចដុំទឹកក ហើយចំណែកខ្វះ ត្រូវបានដាក់ជាក្រុមជាមួយអំបិល ដែលធ្វើឲ្យវាគ្មានប្រយោជន៍ ចំពោះអវកាសយានិក នាពេលអនាគត ដែលត្រូវបានកំណត់ចុះចត នៅលើភពក្រហមនៅឆ្នាំ ២០៣៣ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ក្រុមមួយមកពីសាកលវិទ្យាល័យ វ៉ាស៊ីនតោន នៅ St. Louise បានបង្កើតប្រព័ន្ធមួយដែលបំលែងទឹក ដែលមិនអាចប្រើបានទៅជាឥន្ធនៈ និងអុកស៊ីសែន ។ ប្រព័ន្ធនេះប្រើប្រាស់ ចរន្តអគ្គិសនីដើម្បីបំបែកទឹកប្រៃ ទៅជាអុកស៊ីសែន និងអ៊ីដ្រូសែន ហើយបានបង្ហាញថា ដំណើរការ ក្នុងបរិយាកាសម៉ាទីននៅ -៣៣ អង្សាហ្វារិនហៃ ។
អេឡិចត្រូតនិចនេះ ក៏ផលិតបាន អុកស៊ីសែន ២៥ ដងច្រើនជាងឧបករណ៍ពិសោធន៍ ការប្រើប្រាស់ធនធានអេកូសាន់ របស់ភពព្រះអង្គាររបស់អង្គការណាសា ដែលបានបើកដំណើរការ ជាមួយយានអវកាស Mars ២០២០ ទៅកាន់ភពព្រះអង្គារកាលពីខែកក្កដា ។

លោកVijay Ramani នៅសាកលវិទ្យាល័យវ៉ាស៊ីនតោន បាននិយាយថា អេឡិចត្រូនិកម៉ាទីន របស់យើងផ្លាស់ប្តូរការគណនាខាងដឹកនាំសាស្ត្រ ទៅបេសកកម្មនៅភពព្រះអង្គារ និងទៅឆ្ងាយ ។ បច្ចេកវិទ្យានេះមានប្រយោជន៍ដូចគ្នា នៅលើផែនដី ដែលវាបើកមហាសមុទ្រ ជាប្រភពអុកស៊ីសែន និងឥន្ធនៈអាចប្រើប្រាស់បាន ៕

ដោយ៖លី ភីលីព

Most Popular

To Top