បរទេស៖ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថាដើមឈើដែលមាន នៅតាមទីក្រុងនានារបស់
សហរដ្ឋអាមេរិក ត្រូវបានបាត់បង់ដល់ទៅ៣៦លានដើមក្នុងមួយឆ្នាំ។
តួលេខដែលជាការស្រាវជ្រាវ របស់រដ្ឋបាលទទួលបន្ទុកកិច្ចការងារព្រៃឈើអាមេរិក កាលពីឆ្នាំទៅហើយដោយបញ្ជាក់ថា
នេះទំហំនេះគឺជា ចំនួនដើមឈើដែលបានបាត់បង់ ជាមធ្យមក្នុងរយៈពេល៥ឆ្នាំកន្លង មកប៉ុន្តែទោបីជាយ៉ាងណា ក្តីទំហំ
នេះមានការធ្លាក់ចុះ១ភាគរយធៀប ទៅនឹងចន្លោះឆ្នាំ២០០៩ទៅដល់ឆ្នាំ២០១៤។
មន្ត្រីជាន់ខ្ពស់របស់រដ្ឋបាលទទួល បន្ទុកកិច្ចការងារព្រៃឈើលោក David Nowak បាននិយាយថាប្រសិន បើស្ថានភាពនេះ នៅតែបន្តដដែលបែបនេះ នោះវានឹងធ្វើឲ្យទីក្រុង ទាំងនោះចាប់ផ្តើមមានអាកាសធាតុក្តៅជាង រដូវកាលការបំពុលអាកាសកាន់ច្រើន និងជាទូទៅគឺមិនល្អឡើយ សម្រាប់ជីវិតរស់នៅរបស់ពលរដ្ឋ៕
ប្រែសម្រួល៖ស៊ុនលី
https://edition.cnn.com/2019/07/20/health/iyw-cities-losing-36-million-trees-how-to-help-trnd/index.html