បរទេស៖ ក្រុមហ៊ុន Moderna Inc គ្រោងនឹងស្នើសុំការអនុញ្ញាតសម្រាប់ វ៉ាក់សាំងការពារមេរោគកូរ៉ូណា របស់ខ្លួន នៅសហរដ្ឋអាមេរិក និងអឺរ៉ុប នៅថ្ងៃច័ន្ទបន្ទាប់ពីការវិភាគថ្មី បានបង្ហាញថា វ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់ ក្នុងការការពារវីរុសកូវីដ១៩ ដោយមិនមានបញ្ហា សុវត្ថិភាពធ្ងន់ធ្ងរ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ការវិភាគបឋមដែលរួមមាន ១៩៦ ករណី បានរកឃើញថា វ៉ាក់សាំងនេះមានប្រសិទ្ធភាព ៩៤,១ ភាគរយ ស្របនឹងការរកឃើញបឋម ដែលបានចេញផ្សាយកាលពីដើមខែនេះ ។ គ្មានអ្នកណាម្នាក់ ដែលអ្នកចូលរួមក្នុងការសាកល្បង ដែលបានទទួលវ៉ាក់សាំងនេះ ហើយបានវិវត្ត នៃជំងឺកូវីដ១៩ ទៅរកភាពធ្ងន់ធ្ងរទេ។
យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រុមហ៊ុនបានឱ្យដឹងថា ករណីធ្ងន់ធ្ងរទាំង ៣០ ដែលត្រូវបានអង្កេត នៅក្នុងការសិក្សាបានកើតឡើង ចំពោះអ្នកចូលរួមដែលបានទទួលការចាក់ថ្នាំ placebo ។ ភាគហ៊ុនបានបន្តកើនឡើងដល់ ១២ ភាគរយមុនពេលទីផ្សារអាមេរិក បើកដំណើរការដោយឡើង ដល់កំណត់ត្រា ១៤២,៨៥ ដុល្លារ។ ពួកគេបានកើនឡើងច្រើន ជាងប្រាំមួយដងចាប់ តាំងពីឆ្នាំចាប់ផ្តើម។
លទ្ធផលថ្មីនេះ បានធ្វើឱ្យក្រុមហ៊ុនជីវបច្ចេកវិទ្យា ដែលមានមូលដ្ឋាននៅ Cambridge រដ្ឋម៉ាសាឈូសេត ចាប់ផ្តើមមានវ៉ាក់សាំង Covid-19 ដំបូងគេមួយ នៅអាមេរិក។ វ៉ាក់សាំងស្រដៀងគ្នានេះពីក្រុមហ៊ុន Pfizer និង BioNTech ត្រូវបានបញ្ជូនទៅនិយតករអាមេរិក កាលពីដើមខែនេះហើយគ្រោង នឹងពិនិត្យឡើងវិញ មុនពេលការចាក់របស់ Moderna៕
ប្រែសម្រួលៈ ណៃ តុលា