បរទេស៖រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី លោក Katsunobu Kato បាននិយាយនៅថ្ងៃពុធនេះថា រដ្ឋាភិបាលរបស់ប្រទេសជប៉ុន បានធ្វើការតវ៉ា ក្រោយយោធារុស្ស៊ី ដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល S-300V4 ថ្មីជាច្រើនគ្រាប់ នៅលើកោះមានជម្លោះជិតប្រទេសជប៉ុន។
ជម្លោះបូរណភាពទឹកដី លើកោះដែលសូវៀតរឹបអូសយកនៅចុងសង្គ្រាមលោកលើកទីពីរ បានរារាំងប្រទេសទាំងពីរ មិនឲ្យចុះហត្ថលេខាសន្តិភាពផ្លូវការ ហើយក្រុមកោះទាំងនោះ ត្រូវជប៉ុនហៅឈ្មោះថា ទឹកដីភាគខាងជើង ចំណែករុស្ស៊ីហៅថា Kurils។
គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី នៅថ្ងៃអង្គារម្សិលមិញនេះ បាននិយាយប្រាប់ថា ខ្លួនទើបបានបញ្ជូនប្រព័ន្ធការពារមីស៊ីល S-300V4 ថ្មីជាច្រើនគ្រាប់ ដាក់ពង្រាយនៅលើជួរកោះមានជម្លោះនានា ស្ថិតនៅជិតប្រទេសជប៉ុន ហើយទង្វើបែបនេះ ជាសកម្មភាពធ្វើឲ្យជប៉ុនខឹង៕

