វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ថា រដ្ឋផ្លរីដា បានក្លាយជារដ្ឋឈរក្នុងលំដាប់ទី៣ របស់សហរដ្ឋអាមេរិក ដែលមានករណីឆ្លងជំងឺកូវីដ១៩ លើសពី១លាននាក់ ។
ក្រសួងសុខាភិបាលបានឲ្យដឹងថា មានករណីនៃវិជ្ជមាន ចំនួន១.០០៨.១៦៦នាក់ នៅ “រដ្ឋថ្ងៃលិច” កាលលពីយប់ថ្ងៃអង្គារ បន្ទាប់ពីបានរាយការណ៍ ករណីមួយថ្ងៃមុន៨.៦៣២នាក់ ។
ទិន្នន័យផ្លូវការបានបង្ហាញឲ្យដឹងថា ពលរដ្ឋប្រមាណជាង ១៨.៦០០នាក់ នៅរដ្ឋផ្លារីដា បានស្លាប់ដោយសារជំងឺកូវីដ១៩ ចាប់តំាងពីផ្ទុះជំងឹជាលើកដំបូង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

